(ប៉េកាំង)៖ 浩渺行无极,扬帆但信风 (hào miǎo xíng wú jí,yáng fān dàn xìn fēng)៖ ឃ្លានេះបានដកស្រង់ចេញពីកំណាព្យបុរាណ 《送朴山人归新罗》 ដែលនិពន្ធដោយព្រះសង្ឃព្រះនាម Shangyan ជាកំណាព្យជូនដំណើរមិត្តកូរ៉េខាងជើង។ កំណាព្យបុរាណនេះបានបង្ហាញថា ភូមិសាស្ត្រមិនអាចរារាំង ការជួបជុំជាមួយមិត្តភក្តិមកពីតំបន់ឆ្ងាយទេ ហើយវាក៏ជាពាក្យជូនដំណើរមិត្តភក្តិ ដែលធ្វើដំណើរទៅឆ្ងាយឱ្យមានអនាគតភ្លឺស្វាង និងធ្វើដំណើរដោយសុខស្បាយ។

ស្របនឹងការអភិវឌ្ឍ និងការផ្លាស់ប្តូរនៃយុគសម័យ ពាក្យជូនពរនេះមានអត្ថន័យគឺ៖ ចម្ងាយផ្លូវ ឬការរារាំងដោយមនុស្ស មិនអាចរារាំងប្រទេសនានាក្នុងការចាប់ដៃជាមួយគ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគី និងផ្តល់ផលប្រយោជន៍ដល់មនុស្សជំនាន់ក្រោយនោះទេ។

នាពេលបច្ចុប្បន្ននេះ កម្រិតនៃទំនាក់ទំនង និងការពឹងផ្អែកគ្នារវាងបណ្តាប្រទេសនានា កាន់តែស៊ីជម្រៅដែលមិនធ្លាប់មានពីមុន មនុស្សជាតិរស់នៅលើភពផែនដីតែមួយ ហើយបានក្លាយជា “សហគមន៍រួមវាសនាតែមួយ” ដែលរួមសុខរួមទុក្ខជាមួយគ្នា។ នៅក្នុង “សហគមន៍រួមវាសនាតែមួយ” នេះ ប្រទេសនីមួយៗមានសិទ្ធិអភិវឌ្ឍន៍ ហើយគួរតែចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍ។ រយៈពេលជាង ៤០ ឆ្នាំនៃការធ្វើកំណែទម្រង់ និងការបើកទូលាយ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការចែករំលែកឱកាស និងផលប្រយោជន៍ជាមួយបណ្តាប្រទេសនានា នៅលើពិភពលោកដោយបើកចំហ ដើម្បីសម្រេចបាននូវ ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។

នៅឆ្នាំ១២៩៥ លោកជីវតាក្វាន់បានឆ្លងកាត់ភ្នំ និងសមុទ្រដើម្បីទៅបំពេញទស្សនាកិច្ចនៅអាណាចក្រអង្គរ ហើយបានបង្កើតចំណងមិត្តភាព ដែលឆ្លងព្រំដែនរវាងប្រទេសទាំងពីរចិន និងកម្ពុជា។ សព្វថ្ងៃនេះ ប្រទេសចិន និងកម្ពុជាជាប្រទេសជិតខាងដ៏ជិតស្និទ្ធ និងស្មោះត្រង់ដូចបងប្អូន ដែលបានរួមគ្នាគាំពារទំនាក់ទំនង ភាពជាដៃគូប្រតិបត្តិការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាមានភាពភ្លឺស្វាង និងមានអនាគតល្អប្រសើរ។ តើប្រទេសកម្ពុជាមានឃ្លាជូនពរដូចឃ្លា 浩渺行无极,扬帆但信风ទេ?