(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន១៩៦ករណីបន្ថែមទៀត ក្នុងនោះមាន១៨៥នាក់ជាករណីឆ្លងក្នុងសហគមន៍ និង១១ករណីទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងសហគមន៍ទាំង១៨៥នាក់ខាងលើ ភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលចំណុចកណ្តាលនៃការផ្ទុះរីករាលដាលកូវីដ១៩ នាពេលបច្ចុប្បន្ន ជាមួយករណីឆ្លថ្មី ៩៥ករណី។

ដោយឡែកនៅខេត្ត Bac Ninh បានរកឃើញករណីឆ្លងសហគមន៍២៨ករណីថ្មី, នៅហូជីមីញ៤៨ករណី, នៅហាណូយ០៦ករណី និងនៅខេត្ត Hà Tĩnh ក៏បានកត់ត្រាករណីឆ្លងសហគមន៍ចំនួន០៨ករណីបន្ថែមទៀតផងដែរ។

នៅថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៩,៩៨០នាក់ ក្នុងនោះស្លាប់ ៥៧នាក់ និងជាសះស្បើយ៣,៨០៤នាក់៕