(ប៉េកាំង)៖ នៅវេលាលរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ី ជីងភីង អគ្គលេខាធិការបក្សកុម្មុយនិស្តចិនបានអញ្ជើញទៅដល់ឈូង Xiannv នៃបឹងឈីងហៃ ដើម្បីត្រួតពិនិត្យ ប្រសិទ្ធភាពនៃការងារអភិបាលកិច្ចចម្រុះនូវបរិស្ថាន និងការការពារជីវចម្រុះនៅបឹងឈីងហៃ។

លោកបានចង្អុលបង្ហាញថា «ខ្ញុំធ្លាប់បានទៅទស្សនាតំបន់ប្រភពនៃទន្លេទាំង ៣ និងជួរភ្នំឈីលានហើយ លើកនេះខ្ញុំមកមើលបឹងឈីងហៃជាពិសេស។ ទីតាំងយុទ្ធសាស្ត្ររបស់ខេត្តឈីងហៃក្នុងវិស័យអេកូ-អរិយធម៌ មានសារៈសំខាន់ណាស់។ ត្រូវកសាងអេកូ-អរិយធម៌នៃខេត្ត ឈីងហៃ ឱ្យបានល្អ ការពារធនធានអេកូឡូស៊ីឱ្យបានល្អ អនុវត្តយុទ្ធសាស្ត្រអេកូឡូស៊ីជាតិ និងកសាងឧទ្យានជាតិឱ្យបានល្អ។ អេកូឡូស៊ីគឺជាធនធាន និងជាទ្រព្យសម្បត្តិ ហើយក៏ជារតនសម្បត្តិរបស់យើងផងដែរ»