(ប៉េកាំង)៖ កាលពីថ្ងៃទី២៩ ខែឧសភា គេហទំព័រកាសែត DK News នៃប្រទេសកាហ្សាក់ស្ថានបានបង្ហោះអត្ថបទក្រោមចំណងជើងថា «តើក្បួនសម្ងាត់នៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ចិនមានអ្វីខ្លះ?» ដែលបានសរសេរថា ក្រោមការដឹកនាំនៃបក្សកុម្មុយនិស្តចិន ប្រទេសចិនទទួលបានសមទ្ធិផល លេធធ្លោដែលមិនគ្រាន់តែបានកែប្រែជោគវាសនារបស់ប្រជាជនចិនដោយស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងបានបង្កើតកាលានុវត្តិភាពដល់ការរួមរុងរឿង នៃទូទាំងពិភពលោកងទៀតផង។

អត្ថបទបានបូកសរុបនូវក្បួនសម្ងាត់ ៦ចំណុច នៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន៖

ទីមួយ៖ បក្សកុម្មុយនិស្តចិនបានធ្វើការច្នៃប្រឌិតថ្មីទាំងវិស័យទ្រឹស្តី របប និងការអនុវត្តដោយសមស្របនឹងសភាពជាក់ស្តែងនៃប្រទេសចិន។

ទីពីរ៖ ប្រកាន់ខ្ជាប់គោលការណ៍ប្រមូលផ្តុំបែបប្រជាធិបតេយ្យ។ បក្សកុម្មុយនិស្តចិនកំណត់ច្បាស់ហើយអនុម័តយ៉ាងតឹងរឹង នូវវិន័យបក្ស ដូច្នេះមានភាពប្រៀបខ្លាំង ក្នុងការប្រមូលផ្តុំកម្លាំងនិងធនធានដើម្បីបំពេញភារកិច្ចសំខាន់ៗ។

ទីបី៖ ចាត់ទុកការអភិវឌ្ឍនៃគោលបំណងចម្បង។ ប្រវត្តិសាស្ត្រក្រក្សត់និងអន់ថយ បានធ្វើឱ្យបក្សកុម្មុយនិស្តចិនយល់ឃើញថាត្រូវផ្តោតសំខាន់លើការអភិវឌ្ឍ បានខិតខំប្រកាន់ខ្ជាប់គោលការណ៍ធ្វើកំណែទម្រង់និងបើកទូលាយ ព្រមទាំងប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍តាមបែបវិទ្យាសាស្ត្រ។

ទីបួន៖ ប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាស្នូល។ បក្សកុម្មុយនិស្តចិនចាត់ទុកការស្វែងរកសុភមង្គលរបស់ប្រជាជនជាគោលបំណងដើមនិងបេសកកម្ម ធ្វើសេចក្តីសម្រេចចិត្តដោយប្រជាធិបតេយ្យនិងតាមបែបវិទ្យាសាស្ត្រដើម្បីបន្តលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន។ ការស្ទង់ប្រជាមតិបានឱ្យឃើញថា កម្រិតទំនុកចិត្តលើបក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិនរបស់ប្រជាជនចិន ក្នុងយូរឆ្នាំកន្លងមកនេះសុទ្ធតែលើសពី ៩០%។

ទីប្រាំ៖ បក្សកុម្មុយនិស្តចិនបង្ក្រាបអំពើពុករលួយយ៉ាងម៉ឺងម៉ាត់ គ្រប់គ្រងបក្សដោយតឹងរឹង។

ទីប្រាំមួយ៖ ប្រកាន់ខ្ជាប់ទស្សនៈសហគមន៍រួមវាសនានៃមនុស្សជាតិ។ បក្សកុម្មុយនិស្តចិនបានប្រកាន់ខ្ជាប់គោលការណ៍សហគមន៍រួមវាសនានៃមនុស្សជាតិ បានចាត់ទុកការថែរក្សាគាំពារសន្តិភាពពិភពលោកនិងការជំរុញការរួមអភិវឌ្ឍន៍ជាបេសកកម្ម, បានជំរុញយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” , បានផ្តល់មតិយោបល់ក្នុងការដោះស្រាយការប៉ះទង្គិចទាំងអន្តរជាតិនិងក្នុងតំបន់ និងការកែលម្អយន្តការគ្រប់គ្រងពិភពលោក, ក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ ក៏បានផ្តល់ការគាំទ្រនិងជំនួយឧបត្ថមតាមលទ្ធភាពរបស់ខ្លួនដល់សហគមន៍អន្តរជាតិផងដែរ ដើម្បីរួមសាមគ្គីគ្រប់ភាគីឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុស ដែលបានបង្ហាញនូវទំនួលខុសត្រូវនៃប្រទេសធំ៕