(ប៉េកាំង)៖ ទាក់ទិននឹងរឿងតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ នាពេលថ្មីៗកន្លងទៅនេះ អាមេរិកបានធ្វើការឃោសនាបំប៉ោងជាថ្មីម្តងទៀត។ «តារាសំដែង» ដូចជាប្រព័ន្ធសារព័ត៌មានអ្នកនយោបាយនិងស្ថាប័នស៊ើបការណ៍ជាដើមបានរួមសហការគ្នា ដើម្បីសំដែងរឿងកំប្លែងគួរឱ្យអស់សំណើចដែលចង់ទម្លាក់កំហុស ទៅលើប្រទេសចិន។

មុនដំបូងគឺកាសែត «The Wall Street» បានចុះផ្សាយអត្ថបទមុនពេលបើកធ្វើមហាសន្និបាតអង្គការសុខភាពពិភពលោកដោយបានអះអាងថាខ្លួនទទួលបានការណ៍សម្ងាត់ដើម្បីមានចេតនាអាក្រក់ប៉ុនប៉ងចាត់ទុកបន្ទប់ពិសោធន៍ក្រុងវូហានជាប្រភពដើមនៃវីរុសកូវីដ១៩។ បន្ទាប់មក ប្រព័ន្ធសារព័ត៌មានអាមេរិកមួយចំនួន បានឃោសនាបំប៉ោងនិងផ្សព្វផ្សាយពាក្យចចាមអារ៉ាម។ ជាបន្តទៀត អ្នកនយោបាយអាមេរិកបានឡើងលើឆាក ពួកគេបានបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ចូលរួម ការស៊ើបអង្កេត ដោយយកអ្វីដែលហៅថា «រងសម្ពាធពីសាធារណៈជន» ធ្វើជាលេស។

ដូច្នេះ រឿងកំប្លែងដែលបានគ្រោងទុកជាមុនដើម្បីបន្តុះបង្អាប់ប្រទេសចិនបានចាប់ផ្តើមហើយ។ មជ្ឈដ្ឋានខាងក្រៅចាប់អារម្មណ៍ថាអ្នកនិពន្ធមួយរូបនៃអត្ថបទដែល កាសែត «The Wall Street» បានចុះចេញផ្សាយដូចពោលខាងលើ ឈ្មោះ Michael R. Gordon។ អ្នកនិពន្ធរូបនេះមានកេរ្តិ៍ឈ្មោះអាក្រក់ណាស់ដោយសារកាលពី មុនធ្លាប់ប្រឌិតពាក្យចចាមអារ៉ាមស្តីពីអ៊ីរ៉ាក់បានលាក់ទុកអាវុធប្រល័យលោកដោយទ្រង់ទ្រាយធំលើកាសែត «ញូវយ៉កថាមស៍»។ ជិត២០ឆ្នាំបានកន្លងផុតទៅហើយ បច្ចុប្បន្ននេះ អ៊ីរ៉ាក់បានធ្លាក់ខ្លួនទៅក្នុងសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែឈ្មោះ Michael R. Gordon មិនបានរងផលប៉ះពាល់អ្វីទាល់តែសោះ បែរជាបន្តផ្សព្វផ្សាយពាក្យ ចចាមអារ៉ាមតទៅទៀត។

ការបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ជំនួសស្ថាប័នវិទ្យាសាស្ត្រធ្វើការស៊ើបអង្កេតបែបវិទ្យាសាស្រ្ត រហូតដល់បានកំណត់កាលបរិច្ឆេទរយៈពេល៩០ថ្ងៃ នេះជារឿង ហួសហេតុនិងខុសទំនងបំផុត។ ចាប់ពីបានរៀបចំសកម្មភាព «បដវត្តន៍ព័ណ៌» នៅប្រទេសជាច្រើនលើពិភពលោកដើម្បីធ្វើវិទ្ធង្សនារដ្ឋអំណាចដល់ធ្វើការឃ្លាំមើល ដោយទ្រង់ទ្រាយធំចំពោះពិភពលោកទាំងមូល ក្នុងនោះក៏បូករួមទាំងសម្ព័ន្ធមិត្តផងដែរ ស្ថាប័នស៊ើបការណ៍អាមេរិកបានប្រព្រឹត្តិទង្វើអាក្រក់ជាច្រើន វាគ្មានកេរ្តិ៍ឈ្មោះទាល់តែសោះ។ អ្នកវិភាគជាច្រើនបានរិះគន់ដោយត្រង់ៗថាអ្នកនយោបាយអាមេរិកបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ដឹកនាំការងារតាមដានរក ប្រភពដើមនៃវីរុសកូវីដ១៩ គឺជាទង្វើ «ប្រឆាំងនឹងវិទ្យាសាស្ត្រ»

តើប្រទេសណាជាប្រភពដើមនៃវីរុសកូវីដ១៩ដ៏ពិតប្រាកដ? ពិតមែនតែសំណួរនេះនៅមិនទាន់មានចម្លើយជាក់ច្បាស់នៅឡើយក៏ដោយ ក៏ប៉ុន្តែបើសិនជាវីរុសនេះ ពិតជាបានធ្លាយចេញពីបន្ទប់ពិសោធន៍ នោះអ្នកជាប់សង្ស័យធំបំផុតគឺអាមេរិកនោះឯង។ ហើយបន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick ដែលស្ថិតនៅរដ្ឋ Maryland នៃអាមេរិកមានលទ្ធភាពបំផុតជាប្រភពដើមនៃវីរុសកូវីដ១៩។

នេះគឺដោយមកពីនៅខែកក្កដា ឆ្នាំ២០១៩ បន្ទប់ពិសោធន៍នេះត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ដោយសារអ្វីដែលហៅថា «គ្មានប្រព័ន្ធដែលមានប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់ចាត់ចែងទឹកសំណល់»។ ព្រមពេលជាមួយគ្នានេះ រដ្ឋ Maryland ដែលជាទីតាំងនៃ បន្ទប់ពិសោធន៍នេះក៏បានចាប់ផ្តើមរីករាលដាលជំងឺរលាកសួតថ្មីដែលមានរោគសញ្ញប្រហាក់ប្រហែលគ្នានឹងជំងឺកូវីដ១៩ផងដែរ។

ការលេងល្បែងនយោបាយរបស់ជនជាតិអាមេរិកមួយចំនួនមិនត្រឹមតែបានបំផ្លិចបំផ្លាញដល់ការខិតខំប្រឹងប្រែងរួមរបស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យខ្លួនបាត់បង់គុណធម៌និងកេរ្តិ៍ឈ្មោះ ផងដែរ ទីបំផុតនឹងបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃនិងខ្លួនឯង!