(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧២,៤១៤,៧០៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៧០៦,៣៩២នាក់ និងជាសះស្បើយឡើងវិញ ១៥៥,០៤១,៥៩២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,១៥៤,៣០៥នាក់ ស្លាប់ចំនួន ៦១១,០២០នាក់ និងជាសះស្បើយចំនួន ២៧, ៩៨៦,៥១១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៨, ៤៤០,៩៨៨នាក់ ស្លាប់ចំនួន ៣៣៨,០១៣នាក់ និងជាសះស្បើយ ២៦,៣៨២, ៨៩៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៦,៧២០,០៨១នាក់ ស្លាប់ ៤៦៧,៧០៦នាក់ និងជាសះស្បើយ ១៥,១៦៨,៣៣០នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖