(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២៥១ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ៧,៥៧២ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។

បើតាមការគូសបញ្ជាក់របស់អាជ្ញាធរបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ខាងលើ មានតែមួយករណីប៉ុណ្ណោះដែលជាករណីនាំចូល។ ចំណែក ២៥០ករណីទៀតជាករណីសហគមន៍។

ការផ្ទុះឡើងនៅភាគខាងជើងខេត្ត Bắc Giang បានបន្តកើនឡើងជាលំដាប់ ដោយមានអ្នកឆ្លងថ្មីចំនួន១២៤នាក់ត្រូវបានបញ្ជាក់នៅថ្ងៃនេះ ខណៈនៅទីក្រុងហូជីមិញមាន៧០ករណី, នៅខេត្ត B Ninc Ninh មាន៣៤ករណី, នៅខេត្ត LơnSơn មាន១២ករណី, ខេត្ត Long An មាន០៣ករណី, នៅរដ្ឋធានីហាណូយមាន០២ករណី និង០៤ករណីទៀតត្រូវបានរកឃើញនៅខេត្តចំនួន០៤ផ្សេងៗគ្នា។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះវៀតណាមមានករណីឆ្លង ៧,៥៧២ករណី ក្នុងនោះស្លាប់៤៧នាក់ និងជាសះស្បើយ ៣,០៤៣នាក់៕