(អាមេរិក)៖ កាលពីថ្ងៃទី២៣ ខែឧសភា កាសែតអាមេរិក Wall Street Journal បានចេញផ្សាយអត្ថបទនិងដកស្រង់នូវអ្វីដែលគេហៅថា «របាយការណ៍ស៊ើបការណ៍របស់អាមេរិក ដែលមិនដែលត្រូវលាតត្រដាងពីមុន» និងព័ត៌មានពី «មន្ត្រី» អនាមិក ដោយអះអាងថា នៅខែវិច្ឆិកា ឆ្នាំ២០១៩ បុគ្គលិកចំនួនបីនាក់របស់វិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសនៃក្រុងវូហាន មិនសូវស្រួលខ្លួននិងបានទទួលការព្យាបាល នេះគឺដើម្បីឃោសនាបំផ្លើសថា «វីរុសបានធ្លាយចេញពីក្រុងវូហាន»

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកសរសេររបាយការណ៍មួយនេះ មានអ្នកកាសែតម្នាក់ឈ្មោះថា Michael R. Gordon។ នៅខែកញ្ញា ឆ្នាំ២០០២ មុនពេលផ្ទុះសង្គ្រាមនៅអ៊ីរ៉ាក់ លោក Gordon និងលោកស្រី Judith Miller មិត្តរួមការងាររបស់លោក បានសហការគ្នានិពន្ធអត្ថបទមួយ ដោយបានឃោសនាបំផ្លើសខ្លាំងថា ប្រទេសអ៊ីរ៉ាក់ប៉ុនប៉ងចង់បានអាវុធនុយក្លេអ៊ែរ។ តែតាមពិតទៅ រហូតដល់បញ្ចប់សង្គ្រាមនៅអ៊ីរ៉ាក់ ប្រទេសអាមេរិកក៏នៅតែមិនបានរកឃើញ «អាវុធប្រល័យលោក» ដូចការអះអាងនោះដែរ៕