(ហាណូយ)៖ អាជ្ញាធរអាកាសចរណ៍បានឲ្យដឹងថា ប្រទេសវៀតណាមនឹងផ្អាកជើងហោះហើរអន្តរជាតិចូលអាកាសយានដ្ឋានទីក្រុងហាណូយ ដោយនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ខណៈចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសកំពុងកើនឡើងយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP មុននេះបន្តិចនៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍របស់រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាមបានគូសបញ្ជាក់ថា «ការផ្អាកទទួលជាបណ្តោះអាសន្ន នៃជើងហោះហើរអន្តរជាតិ ដែលដឹកអ្នកដំណើរមកកាន់ប្រទេសវៀតណាម ឆ្លងកាត់អាកាសយានដ្ឋាន Noi Bai នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនារហូតដល់ថ្ងៃទី០៧ ខែមិថុនា»