(ប៉េកាំង)៖ គម្រោង «សិប្បកម្មរបស់អ្នកម្តាយ» គឺជាគម្រោងជួយកាត់បន្ថយភាពក្រីក្រមួយដែល ក្រុមហ៊ុនចិនទទួលបានសមិទ្ធផលជាក់ស្តែងនៅមណ្ឌលស្វយ័ត ជនជាតិ Yi ឡាំងសាន នៃខេត្តស៊ីឈួន។ តាមរយៈការរចនានិងកែច្នៃដោយដៃនូវសម្លៀកបំពាក់ជជុះហើយលក់ទៅកាន់ទីផ្សារឡើងវិញ ធ្វើឱ្យស្ត្រីក្រីក្រចេញផុតពីភាព ក្រីក្រនិងមានជីវភាពធូរធារជាងមុន ព្រមទាំងជំរុញការអភិវឌ្ឍនៃបេតិកភណ្ឌវប្បធម៌អរូបីនិងសិប្បកម្មប្រពៃណី។

គម្រោងផលប្រយោជន៍សាធារណៈប្រកបដោយនិរន្តរភាពនេះនឹងត្រូវចូលទៅកាន់ប្រទេសកម្ពុជា។ ក្រុមហ៊ុនចិនតាមរយៈយន្តការកិច្ចសហប្រតិបត្តិការឡានឆាង - មេគង្គ និងគម្រោងកិច្ចសហប្រតិបត្តិការចិន-កម្ពុជាដទៃទៀត ជំរុញដល់ការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនចិននិងកម្ពុជាដោយការអនុវត្តជាក់ស្តែង និងជំរុញការវិវឌ្ឍនៃការងារកាត់បន្ថយភាពក្រីក្ររបស់អន្តរជាតិ។

គម្រោង «សិប្បកម្មរបស់អ្នកម្តាយ» ស្វែងរកស្ត្រីនៅតំបន់ក្រីក្រដែលមានជំនាញសិប្បកម្មតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសនិងផលិតកម្មសហការជាមួយអ្នករចនា និងផលិតផលិតផលដោយក្រុមជំនាញដែលអ្នកនាំយកផលិតផលទៅលក់នៅប្រទេសចិន។ ផលិតផលនឹងផ្តោតលើក្រុមជនជាតិចិនវ័យក្មេង និងផ្តោតលើការរួមបញ្ចូល ភាពទាន់សម័យដែលយុវជនចូលចិត្ត។

គម្រោង «សិប្បកម្មរបស់អ្នកម្តាយ» ផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងការការពារបរិស្ថាន ជួយនិងលើកទឹកចិត្តស្ត្រីក្រីក្រឱ្យរកការងារនិងបង្កើតអាជីព នៅកន្លែងស្នាក់នៅ ទន្ទឹមនឹងនេះ ក៏ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានដែលបង្កឡើងដោយសម្លៀកបំពាក់ចាស់ៗដែលត្រូវចោល ហើយប្តេជ្ញាចិត្តកសាងប្រព័ន្ធ វិលជុំដែលមានចីរភាព។ ការបង្កើតគំរូកាត់បន្ថយភាពក្រីក្រដោយចំគោលដៅតាមរយៈប្រមូលយកវិញនិងប្រើប្រាស់ដោយឡើងវិញនូវសម្លៀកបំពាក់ជជុះ ក៏ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ ដែលចូលរួមជាមួយប្រជាជនពិភពលោកដើម្បីដើរតាមមាគ៌ាអភិវឌ្ឍន៍បៃតង និងចូលរួមចំណែក ក្នុងកសាងភពផែនដីដ៏ល្អបវរ។

តាមដំណឹងឱ្យដឹងថា គម្រោងនេះបាននាំមកនូវប្រាក់ចំណូលដល់គ្រួសារក្រីក្រនៅនៅមណ្ឌលស្វយ័តជនជាតិ Yi ឡាំងសាននៃខេត្តស៊ីឈួន ដែលអាចទទួលបានចំនួន ២៥០០ យាន់ប្រាក់ចិន(ប្រមាណ១៥០ម៉ឺនរៀល)សម្រាប់មនុស្សម្នាក់ៗក្នុងដំណាក់កាលនីមួយៗ។

សិប្បកម្មមានប្រវត្តិយូរអង្វែងនៅប្រទេសកម្ពុជា ក្រុមហ៊ុនចិនរំពឹងថា គម្រោងនេះនឹងគួបផ្សំជាមួយសិប្បកម្មប្រពៃណីដ៏ល្អបំផុតរបស់ប្រទេសកម្ពុជា ហើយអ្នករចនាជនជាតិចិននិងកម្ពុជាវ័យក្មេងនិងក្រុមរចនាជានិស្សិតនៅមហាវិទ្យាល័យ ចូលរួមគម្រោងក្នុងនាមជាអ្នកស្ម័គ្រចិត្ត ផ្តល់ការគាំទដល់គម្រោងនេះដើម្បីរចនាផលិតផលអាចប្រើបានប្រកបដោយលក្ខណៈពិសេសរបស់កម្ពុជា និងជួយប្រទេសកម្ពុជាឱ្យបន្តជំរុញការបង្កើតនូវយន្តការរយៈពេលវែងប្រកបដោយប្រសិទ្ធភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រ៕