(ប៉េកាំង)៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១នេះបានឱ្យដឹងថាប្រទេសចិនបានយល់ព្រមអនុម័តហើយលើវ៉ាក់សាំង COVID-19 ថ្មីមួយទៀតដែលប្រើប្រាស់បច្ចេកវិទ្យា «inactivated vaccine» សម្រាប់ការប្រើបាស់បន្ទាន់។

ក្រុមហ៊ុន Shenzhen Kangtai Biological Products Co., Ltd. ដែលជាអ្នកអភិវឌ្ឍវ៉ាក់សាំងខាងលើបានបញ្ជាក់កាលពីថ្ងៃសុក្រថាវ៉ាក់សាំងរបស់ខ្លួនបានចាប់ផ្ដើមការងារពាក់ព័ន្ធទាំងឡាយសម្រាប់ការធ្វើតេស្ដ លើមនុស្សដំណាក់កាលទី៣។

គួរបញ្ជាក់ថា ក្រុមហ៊ុន Shenzhen បានអះអាងថាវ៉ាក់សាំងរបស់ខ្លួនមិនបានបង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរនៅក្នុងការធ្វើតេស្ដដំណាក់កាលទី១ និងទី២ឡើយ។ រីឯការធ្វើតេស្ដក៏ដំណើរការទៅយ៉ាងរលូនផងដែរ ខណៈរោងចក្រក្នុងស្រុក Nanshan នៃទីក្រុង Shenzhen ស្ថិតនៅក្នុងខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន បានចាប់ផ្ដើមការផលិតវ៉ាក់សាំងហើយ៕