(ប៉េកាំង)៖ ថ្ងៃទី១៦ ខែមេសា តាមម៉ោងក្នុងតំបន់អាមេរិក បានចេញផ្សាយសេចក្តីថ្លែងការណ៍ ដោយបានធ្វើការពិភាក្សាដោយផ្តេសផ្តាស ចំពោះការកាត់ក្តីដ៏យុត្តិធម៌របស់តុលាការ នៃតំបន់រដ្ឋបាលពិសេសហុងកុង ទៅលើឧក្រិដ្ឋជនប៉ុន្មាននាក់ ដែលប្រឆាំងប្រទេសចិន និងបង្កភាពចលាចលនៅហុងកុង ព្រមទាំងទាមទារដោយគ្មានហេតុផលឱ្យភាគីចិនដោះលែងឧក្រិដ្ឋជនទាំងនេះ។

សេចក្តីថ្លែងការណ៍ដែលមាន គំនិតក្មេងខ្ចីខុសទំនងបំផុត និងប្រកបដោយអនុត្តរភាពនិយមនេះ មិនត្រឹមតែបានបញ្ជាក់ថែមមួយកម្រិតទៀត នូវឧក្រិដ្ឋកម្មរបស់ឈ្មោះ Jimmy Lai ជាដើម ដែលបានគប់គិតគ្នាជាមួយកម្លាំងបរទេស ដើម្បីបំផ្លិចបំផ្លាញសន្តិសុខរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញឱ្យឃើញថា អាមេរិកបានល្មើសនឹងច្បាប់អន្តរជាតិ យ៉ាងកម្រោលជាប់រហូតមក ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនតាមទំនើងចិត្ត ពាក្យសំដីនិងទង្វើរបស់អាមេរិកក៏បានជាន់ឈ្លី លើទស្សនៈស្តីពី «សេរីភាព» «ប្រជាធិបតេយ្យ» «សន្តិភាព» និង «នីតិរដ្ឋ» ជាដើមផងដែរ។

អ្នកដែលបានយកចិត្តទុកដាក់ ដល់ហុងកុង មិនអាចបំភ្លេចបានទេ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បាតុករជ្រុលនិយមមួយចំនួន នៅហុងកុង បានកាន់អាវុធ បង្កើតឧបសគ្គនៅតាមផ្លូវដុតភ្លើង វាយប្រហារប៉ូលិស រហូតដល់ប្រមាថទង់ជាតិ ល។ល។ តើការធ្វើបាតុកម្ម ដោយហិង្សាជា «ការធ្វើ មីទី្ទងដោយសន្តិវិធី» ទេឬ? បាតុករជ្រុលនិយមទាំងនោះ ក៏បានឡោមព័ទ្ធនិងវាយប្រហារអ្នកក្រុងសាមញ្ញទៀតផង តើអ្នកណាកំពុងរំលោភបំពាន លើសេរីភាពរបស់អ្នកក្រុងហុងកុង?

ដូចនេះ តុលាការហុងកុង ធ្វើការកាត់ក្តីដ៏យុត្តិធម៌ និងកាត់ទោសដោយសមរម្យ ទៅលើឧក្រិដ្ឋជនប្រឆាំងប្រទេសចិន និងបង្កភាពចលាចលនៅហុងកុង បានបង្ហាញឱ្យឃើញយ៉ាងពេញលេញ នូវស្មារតីនីតិរដ្ឋរបស់ហុងកុង ហើយក៏ជាការឆ្លើយតប ចំពោះការទាមទាររបស់អ្នកក្រុងហុងកុងដ៏ច្រើនកុះករផងដែរ។

អាមេរិក ដែលតែងតែអួតអាងថា ខ្លួនជាប្រទេស «នីតិរដ្ឋ» បែរជាល្មើសនឹងគោលការណ៍ស្តីពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ធ្វើអន្តរគមន៍យ៉ាងកម្រោល ទៅលើការកាត់ក្តីដ៏យុត្តិធម៌របស់តំបន់រដ្ឋបាលពិសេសហុងកុង រហូតដល់ទាមទារឱ្យដោះលែងឧក្រិដ្ឋជន។ ប្រការទាំងនេះ គឺជាការជាន់ឈ្លីយ៉ាងកម្រោលទៅលើស្មារតីនីតិរដ្ឋទាំងស្រុង។

ស្ថានភាពហុងកុង មានស្ថិរភាពឡើងវិញរួចរាល់ ហើយការងារកាត់ក្តីមួយចំនួនទៅលើ ឧក្រិដ្ឋជនប្រឆាំងប្រទេសចិន និងបង្កភាពចលាចល នៅហុងកុងនឹងដំណើរការតាមរបៀបវារៈ។ ការជ្រៀតជ្រែក និងមួលបង្កាច់យ៉ាងកម្រោលរបស់អាមេរិក នឹងធ្វើឱ្យពិភពលោកមើលច្បាស់ថា ពួកគេលូកដៃចូលក្នុងកិច្ចការហុងកុងគឺ ចង់ធ្វើឱ្យហុងកុងមានភាពចលាចល និងធ្វើឱ្យប្រទេសចិន មានភាពវឹកវរ ប៉ុន្តែវាច្បាស់ណាស់ថា អាមេរិកបានដើរចូលផ្លូវទាល់ច្រក ដែលពឹងផ្អែកតែសង្គ្រាមពាក្យសម្តីប៉ុណ្ណោះ៕