(សៅប៉ូឡូ)៖ ក្រសួងសុខាភិបាលប្រេស៊ីល នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានរាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន ៣,៨០៨នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៥៨,៤២៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលប្រេស៉ីលក៏បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨២,១៨៦ករណីបន្ថែមទៀតផងដែរ ក្នុងរយៈពេលដូចគ្នានេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៣,៥៩៩,៩៩៤ករណី។

គួរបញ្ជាក់ថា ប្រេស៊ីល បច្ចុប្បន្ន គឺជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់ជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេសដែលមានចំនួនករណីឆ្លងខ្ពស់ជាងគេបំផុតលំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា៕