(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

១៖ កូវីដ-១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីអង់គ្លេស ត្រូវបានរកឃើញច្រើនជាងគេ នៅក្នុងសហរដ្ឋអាមេរិក, នេះបើតាមនាយក CDC

២៖ ចិនចាត់ទុកការចល័តនាវាពិឃាតអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

៣៖ អូស្ត្រាលីនឹងបន្តប្រើប្រាស់វ៉ាក់សាំង AstraZeneca ខណៈកំពុងត្រួតពិនិត្យការរកឃើញរបស់សហភាពអឺរ៉ុប

៤៖ តារាសម្តែងដ៏ល្បីឈ្មោះម្នាក់នៅមីយ៉ាន់ម៉ា «ត្រូវបានចាប់ខ្លួនហើយ» ខណៈយោធាកំពុងតាមប្រមាញ់ តារាចំនួន១២០នាក់ទៀត

៥៖ នាវាកងទ័ពឥណ្ឌូណេស៊ីធ្វើដំណើរទៅកាន់ តំបន់រងគ្រោះដោយព្យុះស៊ីក្លូន, មនុស្សស្លាប់កើនដល់ជិត ១៨០នាក់

៦៖ អាល្លឺម៉ង់ចាប់ផ្តើមការពិភាក្សា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ របស់រុស្ស៉ី Sputnik V