(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ១៤ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងនៅទូទាំងប្រទេសកើនដល់ ២,៦១៧ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។

បើតាមការគូសបញ្ជាក់ពីអាជ្ញាធរ ករណីរកឃើញខាងលើ សុទ្ធតែជាករណីនាំចូលពីក្រៅទាំងអស់ ដែលបានរកឃើញលើអ្នកដំណើរចូលមកក្នុងប្រទេស។

គួរបញ្ជាក់ថា ប្រទេសវៀតណាមមិនបានរកឃើញករណីឆ្លងក្នុងស្រុកជាច្រើនសប្តាហ៍មកហើយ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅក្នុងប្រទេស បានចាប់ផ្តើមកាលពីថ្ងៃទី០៨ ខែមីនាមក ដោយមានមនុស្សជិត ០៥ម៉ឺននាក់បានទទួលចាក់គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ៕