(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២៦,៧០០,៣៦៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៧៧៩,៧៤១នាក់ និងជាសះស្បើយឡើងវិញ ១០២,១៦២,៨៨៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣០,៨៥៣,០៣២នាក់ ស្លាប់ចំនួន ៥៦១,១៤២នាក់ និងជាសះស្បើយចំនួន ២៣,២៧៥,២៦៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១២,៤០៧,៣២៣នាក់ ស្លាប់ចំនួន ៣០៧,៣២៦នាក់ និងជាសះស្បើយ ១០,៨២៤, ០៩៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១១, ៩០៨,៣៧៣នាក់ ស្លាប់ ១៦១,២៧៥នាក់ និងជាសះស្បើយ ១១,២៩២,៨៤៩នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖