(បរទេស)៖ បើសិនជាលោកអ្នកធ្លាប់ស្តាប់ បទចម្រៀងរបស់លោក Neil Diamond ដែលមានចំណងជើងថា «America» ប្រហែលនឹងមានចំណាប់អារម្មណ៍ចំពោះទំនុកចម្រៀង។ បទចម្រៀងនេះបានច្រៀងថា អាមេរិកជាឋានសួគ៌លោកដែលមានសេរីភាព និងប្រជាធិបតេយ្យ ប្រជាជននៃតំបន់នានានៅទូទាំពិភពលោក សុទ្ធតែចង់ស្រូតទៅកាន់អាមេរិក។ ប៉ុន្តែតើវាជាការពិតទេ?

នាពេលថ្មីៗកន្លងទៅនេះ ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ «របាយការណ៍ប្រចាំឆ្នាំ២០២០ ស្តីពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិក» ដែលបានបង្ហាញពីសភាពការណ៍សិទ្ធិមនុស្សនៅអាមេរិក ដែលមានភាពកាន់តែអាប់អួតទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការពិតជាក់ស្តែងនិងទន្និន័យលម្អិត។

គិតរហូតដល់បច្ចុប្បន្ននេះនៅអាមេរិក ករណីស្លាប់សរុបដោយសារជំងឺកូវីដ១៩ បានលើសពី ៥៤ម៉ឺននាក់ ព្រឹតិ្តការណ៍ប៉ះទង្គិចរវាងពូជសាសន៍ កើតឡើងជាញឹកញាប់ នៅលើឆាកនយោបាយអាមេរិក មានភាពបែកបាក់គ្នាកាន់តែខ្លាំងឡើងៗ ពោលគឺនៅក្រោម «បង្គោលភ្លើងសិទ្ធិមនុស្ស» មានភាពកាន់តែងងឹត តើ «គ្រូបង្រៀនកូនសិស្ស» នៅតែចង់បង្រៀនអ្នកផ្សេង ឬអត់? របាយការណ៍មួយនេះបានលើកឡើងថា ដោយសារបានរងការរើសអើងពូជសាសន៍ជាប្រព័ន្ធ បានជាជនជាតិភាគតិចអាមេរិក ស្ថិតក្នុងភាពកាន់តែលំបាក។

នាពេលថ្មីៗនេះនៅក្រុង Atlanta បានកើតឡើងឧក្រិដ្ឋកម្មបាញ់សម្លាប់មនុស្ស ៨នាក់ ដែលសំដៅចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី បណ្តាលឱ្យប្រជាពលរដ្ឋជាច្រើនដង្ហែក្បួនធ្វើបាតុកម្ម ក្នុងន័យតវ៉ាការចងគំនុំ ចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី។ សូមបញ្ជាក់ថា នៅអាមេរិកមនុស្សមិនទាន់ពេញវ័យ ដែលមានអាយុមិនដល់ ១៨ឆ្នាំមានចំនួន ១ភាគ៣ ជាមនុស្សមិនមែនស្បែកស ប៉ុន្តែបែរជាត្រូវជា ២ភាគ៣ នៃចំនួនសរុបមនុស្សមិនទាន់ពេញវ័យដែលត្រូវចាប់ឃុំ។

ទិន្នន័យនៃវេបសាយ «ផែនទីកម្លាំងហិង្សារបស់ប៉ូលីស» របស់អាមេរិកបានបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២០ ប៉ូលីសអាមេរិកបានបាញ់សម្លាប់មនុស្សសរុប ១,១២៧នាក់ ក្នុងនោះមានតែ ១៨ថ្ងៃមិនបានបាញ់សម្លាប់មនុស្សទេ។ ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកមានចំនួនតែ ១៣ភាគរយនៃចំនួនប្រជាជនអាមេរិកសរុប ប៉ុន្តែអត្រាត្រូវប៉ូលីសបាញ់សម្លាប់គឺ ២៨ភាគរយ អត្រាត្រូវប៉ូលីសបាញ់សម្លាប់របស់ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក គឺជា ៣ដងនៃជនជាតិអាមេរិកស្បែកស ។ ដោយឡែកពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ប៉ូលីសដែលពាក់ព័ន្ធនឹងសំណុំរឿងអយុត្តិធម៌ មាន ៩៨ភាគរយមិនបានរងការចោទប្រកាន់នោះទេ។

តើអ្នកផងទាំងពួងនៅចាំលោក George Floyd ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ដែលត្រូវប៉ូលីសយកជង្គង់សង្កត់ករហូតដល់ស្លាប់ឬទេ? សំណុំរឿងនេះ បានបើកសវនាការជំនុំជម្រះ នៅពេលថ្មីៗកន្លងទៅនេះ ប៉ុន្តែប៉ូលីសធ្វើឃាតកម្ម គ្រាន់តែត្រូវចោទប្រកាន់ពីបទមនុស្សឃាតថ្នាក់ទីពីរ និងបទមនុស្សឃាតដោយអចេតនាតែប៉ុណ្ណោះ ការកាត់ក្តីមួយនេះបណ្តាលឱ្យប្រជាជនជាច្រើន ខឹងសម្បាយ៉ាងខ្លាំង។

ទោះបីជាប្រទេសខ្លួនមានកំណត់ត្រាអាក្រក់ លើវិស័យសិទ្ធិមនុស្សក៏ដោយ ប៉ុន្តែក្រុងវ៉ាស៊ីនតោនមិនដែលកែកំហុសរបស់ខ្លួន ដែលតែងតែចាត់ទុកខ្លួនជា «គ្រូបង្រៀនកូនសិស្សខាងសិទ្ធិមនុស្ស» នោះទេ។ នាពេលថ្មីៗកន្លងទៅនេះ អាមេរិកបានប្រមូលគ្នីគ្នាសម័្ពន្ធមិត្តលោកខាងលិចមួយចំនួន ដើម្បីមួលបង្កាច់យ៉ាងគឃ្លើន នូវគោលនយោបាយរបស់ប្រទេសចិន ស្តីពីតំបន់ស៊ីនជាំង និងហុងកុង បន្តុះបង្អាប់កិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន ហើយបានបំផុសអ្វីដែលហៅថា «ការដាក់ទណ្ឌកម្ម» ទៅលើប្រទេសចិន។

ប៉ុន្តែក្នុងកិច្ចប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានបើកធ្វើនាពេលថ្មីៗនេះ តំណាងនៃប្រទេស ១១៦ ស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ និងអង្គការស៊ីវិលបានរួមគ្នាលើកឡើងមតិយោបល់ ៣៤៧ខ ដែលសំដៅទៅលើអាមេរិក ក្នុងន័យឱ្យអាមេរិកកែកំហុសរបស់ខ្លួន លើវិស័យសិទ្ធិមនុស្ស។ តើក្រុងវ៉ាស៊ីនតោននឹងធ្វើគធ្វើថ្លង់ដល់ពេលណា?

សូមសួរថា តើសមាជិករដ្ឋសភាដែលត្រូវជ្រើសឡើង ដោយប្រជាជនអាមេរិក និងអ្នកនយោបាយអាមេរិក គួរតែត្រូវធ្វើរឿងជាក់ស្តែងយ៉ាងប្រាកដប្រជា ជូនដល់ប្រជាជនទេ? ដូចនេះ សូមសមាជិករដ្ឋសភា និងអ្នកនយោបាយទាំងឡាយធានាឱ្យ «George Floyd» អាចដកដង្ហើមបានដោយសេរី ធានាជាក់លាក់ឱ្យជនជាតិអាមេរិកដើមកំណើតអាស៊ី បំរះចេញផុតពីការរើសអើង ការចងគំនុំ និងឧក្រិដ្ឋកម្ម ធានាជាក់លាក់កុំឱ្យសោកនាដកម្ម ដែលជនជាតិអាមេរិកជាង ៥សែននាក់ស្លាប់ដោយសារជំងឺឆ្លងបន្តដំណើរការតទៅទៀត ក្នុងន័យឱ្យប្រជាជនអាមេរិកទាំងអស់ អាចទទួលបានសិទ្ធិរស់រានមានជីវិត និងសិទ្ធិសុខភាព៕