(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបំផុតជនជាតិកូរ៉េខាងជើងដំបូង ដែលត្រូវបានធ្វើបត្យាប័ននោះ បង្ហាញខ្លួនក្នុងតុលាការអាមេរិកហើយ

២៖ អគ្គលេខាធិការ UN ព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សា ប្រឆាំងជនជាតិដើមអាស៊ី នៅទូទាំងពិភពលោក

៣៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន និងភរិយា ទទួលការចាក់វ៉ាក់សាំង AstraZeneca

៤៖ BREAKING: លោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលការចាក់វ៉ាក់សាំង នៅថ្ងៃអង្គារនេះ និងច្រានចោលពាក្យរិះគន់ ចំពោះវ៉ាក់សាំង Sputnik V

៥៖ ចិននិងរុស្ស៉ីរួមគ្នា ជំរុញឲ្យមានការបើកកិច្ចប្រជុំកំពូលរវាងប្រទេសធំៗ ដែលជាសមាជិកអចិន្ត្រៃយ៍របស់ UNSC

៦៖ មនុស្ស៥នាក់ទំនងជាស្លាប់, រាប់ម៉ឺននាក់ជម្លៀសខ្លួនពីអគិ្គភ័យឆេះជំរំរ៉ូហ៊ីងយ៉ា ក្នុងប្រទេសបង់ក្លាដែស