(ម៊ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងឧបទ្ទវហេតុមួយដែលទាក់ទងនឹងធ្លាក់យន្តហោះចម្បាំង Tu-22 នៅឯអាកាសយានដ្ឋានមួយ នៅភាគកណ្តាលប្រទេសនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន NDTV នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

ដោយបានដកស្រង់សម្តីក្រសួងការពារជាតិ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍បន្ថែមទៀថា មូលហេតុនៃឧបទ្ទវហេតុខាងលើនេះគឺដោយសារតែប្រព័ន្ធចំហេះម៉ាស៊ីនរបស់យន្តហោះចម្បាំង Tu-22M3 មិនដំណើរការអំឡុងពេលត្រៀមហោះហើរ នៅអាកាសយានដ្ឋានក្នុងស្រុក Kaluga។

ភ្លាមៗនេះ មិនទាន់មានព័ត៌មានលម្អិតជុំវិញបញ្ហានេះនៅឡើយទេ៕