(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិក៖ ពេលនេះជនជាតិកូរ៉េខាងជើងឈ្មោះ Mun Chol Myong កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងរបស់ FBI

២៖ ទីបំផុតកូរ៉េខាងជើងបិទទ្វារស្ថានទូត នៅម៉ាឡេស៊ីជាផ្លូវការហើយ

៣៖ អូស្ត្រាលីនឹងជម្លៀសមនុស្សបន្ថែមទៀត ចេញពីភាគខាងលិចស៊ីដនី ចំពោះមុខទឹកជំនន់ដ៏អាក្រក់ មិនធ្លាប់មាន៦០ឆ្នាំមកនេះ

៤៖ ប្រទេសចិនបរិច្ឆាគវ៉ាក់សាំង Sinopharm ចំនួន៤០០,០០០ដូស ដល់ប្រទេសនីហ្សេ នៃតំបន់អាហ្វ្រិកខាងលិច

៥៖ ត្រាំ រិះគន់ធ្ងន់ៗលើរដ្ឋបាល បៃដិន ជុំវិញបញ្ហាអន្តោប្រវេសន៍ នៅព្រំដែនម៉ិចស៊ីកូ និងចាត់ទុកវាជា «មហន្តរាយជាតិ»

៦៖ ចក្រភពអង់គ្លេសកំពុងត្រៀម ពង្រីកឥទ្ធិពលឡើងវិញនៅលើពិភពលោក តាមរយៈការធ្វើទំនើបកម្មយោធា