(ប៉េកាំង)៖ កិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងចិន និងអាមេរិកដែលបានបើកធ្វើនៅក្រុង Anchorage រដ្ឋអាឡាស្ការបស់អាមេរិកនាពេលថ្មីៗ កន្លងទៅនេះទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពិភពលោកទាំងមូល។ ក្នុងកិច្ចជំនួបលើនេះ ភាគីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាគ្នា ប្រកបដោយភាពស្មោះត្រង់ ស៊ីជម្រៅ រយៈពេលវែងនិងមានលក្ខណៈស្ថាបនាអំពីគោលនយោបាយទាំងជាតិនិងអន្តរជាតិរៀងខ្លួនទំនាក់ទំនងរវាង ចិននិងអាមេរិក ក៏ដូចជាបញ្ញាសំខាន់ៗអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

ព្រមពេលជាមួយគ្នានេះ ភាគីទាំងពីរក៏មានការខ្វែងគំនិតយ៉ាងខ្លាំងក្នុងបញ្ហាមួយចំនួនផងដែរ។ អ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថាដោយមកពី រដ្ឋាភិបាលអាមេរិកអាណត្តិមុនអនុវត្តគោលនយោបាយប្រឆាំងប្រទេសចិនដ៏ខុសឆ្គង ដូច្នេះទំនាក់ទំនងរវាងចិននិងអាមេរិករងការរារាំងយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីលោក បៃដិន ឡើងកាន់មុខតំណែង ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាមេរិកបានជួយពិភាក្សាតាមទូរស័ព្ទនៅយប់ដាច់ឆ្នាំតាមចន្ទគតិចិន ដែលបានចង្អុលបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងដំណាក់កាលមួយចំនួននៅពេលអនាគត។ ដោយឡែកប្រទេសចិន ចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់ជាមួយអាមេរិកតបតាមសេចកី្តអញ្ជើញ គឺជាសេចក្តីសម្រេចចិត្តដោយផ្ទាល់របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរហ្នឹងឯង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមកពីសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិនរងការគាបសង្កត់ដោយគ្មានហេតុផល ដូចនេះ ទំនាក់ទំនងរវាងចិននិងអាមេរិកក៏ជួបប្រទះនឹងការលំបាកយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានកាលពីមុន។ សភាពការណ៍បែបនេះបានបំផ្លិចបំផ្លាញដល់ ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផង ហើយក៏បានបំផ្លិចបំផ្លាញដល់ស្ថិរភាពនិងអភិវឌ្ឍន៍របស់ពិភពលោកទៀតផង។

នៅថ្ងៃទី១៩ ខែមីនា វេបសាយកាសែត « The New York Times» អាមេរិកបានបង្ហោះអត្ថបទលើទំព័រពិសេសដែលមានចំណងជើងថា «លោក បៃដិន ការប្រើប្រាស់ពាក្យសម្ដីដ៏រឹងចចេសចំពោះចិនច្រើនលើកសកម្រិតហើយ!» អត្ថបទនេះបានសម្គាល់ឃើញថារហូតដល់បច្ចុប្បន្ននេះ គោលនយោបាយ របស់រដ្ឋាភិបាលលោកបៃដិនចំពោះប្រទេសចិន នៅតែបន្តប្រើប្រាស់គំនិតរបស់រដ្ឋាភិបាលអាណត្តិមុនដដែល លោកអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិក បន្ធូរបន្ថយទំនាក់ទំនងដ៏តានតឹងនិងកសាងទំនុកចិត្តលើគ្នាជាមួយប្រទេសចិនតាមរយៈវិធានការមួយចំនួន។

និយាយជារួម ប្រទេសចិននិងអាមេរិកសុទ្ធតែជាប្រទេសធំដែលមានកម្លាំងឥទ្ធិពលនៅទូទាំងពិភពលោក។ ចិន និងអាមេរិកបង្កើនកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបតិ្តការ ទើបសមស្របនឹងនិន្នាការទូទៅជាសកល ពោលគឺសន្តិភាពនិងអភិវឌ្ឍន៍ ហើយក៏ជាការរំពុងទុកជាទូទៅរបស់ សហគមន៍អន្តរជាតិផងដែរ។ នៅលើឆាកអន្តរជាតិ ការចងសម្ព័ន្ធនិងបក្សពួកក្នុងន័យញុះញង់ការបដិបក្ខគ្នានិងធ្វើឱ្យប្រវតិ្តសាស្ត្រត្រឡប់ថយក្រោយ គឺគ្មានច្រកចេញជាដាច់ខាត មានតែគោរពក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិគោរពពិពិធកម្មអរិយធម៌ ទើបអាចចាប់ដៃគ្នាឆ្ពោះទៅមុខ។

នៅថ្ងៃទី២០ ខែមីនា លោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកបានចូលរួមកិច្ចប្រជុំកំពូលផ្នែកសេដ្ឋកិច្ចប្រចាំឆ្នាំ២០២១ នៃវេទិកាជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍន៍នៃប្រទេសចិនតាមប្រព័ន្ធអនឡាញ លោកបានថ្លែងថា សន្តិភាពនិងវិបុលភាពរបស់ពិភពលោល វាសម្រេចដោយការយោគយល់គ្នា រវាងចិននិងអាមេរិក ដូចនេះទំនាក់ទំនងសហប្រតិបតិ្តការយ៉ាងសកម្មមានសារសំខាន់ណាស់។

មានទំនាក់ទំនងសហប្រតិបតិ្តការល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ការធ្វើបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង។ ប្រទេស ទាំងពីរចិននិងអាមេរិកគួរតែធ្វើការខិតខំប្រឹងប្រែងជាមួយគ្នា និងដើរស្របតាមទិសដៅដូចគ្នា ក្នុងន័យជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក ឱ្យរីកចម្រើនទៅកាន់ទិសដៅសុក្រឹតភាព រួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីរួមចំណែកជាប្រវត្តិសាស្ត្រក្នុងការជំរុញ បុព្វហេតុសន្តិភាពនិងអភិវឌ្ឍន៍របស់ពិភពលោក៕