(ប៉េកាំង)៖ នៅយុគសម័យថ្មី យុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្របានឈានចូលដល់ដំណាក់កាលគន្លឹះៗ។ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានគ្រោងផែនការរៀបចំចាត់ចែងបញ្ជាការ និងត្រួតពិនិត្យដោយផ្ទាល់ហើយប្រកាស ចំពោះទូទាំងពិភពលោកថាប្រទេសចិននឹងសម្រេចបាននូវការធ្វើឱ្យប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយតាមការគ្រោងទុក។

លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថាគណៈកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវពង្រឹងជំនឿចិត្ត, ហ៊ានទទួលខុសត្រូវ, ត្រូវចុះហត្ថលេខាលើ លិខិតទទួលខុសត្រូវស្តីពីកិច្ចសន្យាចេញផុតពីភាពក្រីក្រតាមលំដាប់ថ្នាក់នីមួយៗធ្វើរបាយការណ៍ស្តីពីការចេញផុតពីភាពក្រីក្រប្រចាំឆ្នាំ និងបង្កើត ប្រព័ន្ធត្រួតពិនិត្យក៏ដូចជាពង្រឹងការត្រួតពិនិត្យនិងដេញដោលរកទំនួលខុសត្រូវ។

លោក ស៊ី ជីនភីងបានសង្កត់ធ្ងន់ថា អ្នកដឹកនាំត្រូវធ្វើការងារជាក់ស្តែងភារកិច្ចនិងទំនួលខុសត្រូវអនុវត្តជាក់ស្តែងមូលធនត្រូវធានាឱ្យគ្រប់គ្រាន់ ហើយការត្រួតពិនិត្យនិងការទទួលយកត្រូវធ្វើដោយយកចិត្តទុកដាក់ដើម្បីយកជ័យជម្នះលើការលុបបំបាត់ភាពក្រីក្រ។ ចំពោះលទ្ធផលល្អ គួរតែកោតសរសើរនិងផ្តល់រង្វាន់លើកទឹកចិត្ត, គួរតែយកសមិទ្ធផលចេញផុតពីភាពក្រីក្រធ្វើជាទីសម្អាងសំខាន់សម្រាប់ការត្រួតពិនិត្យ និងតែងតាំង កម្មាភិបាល។ ត្រូវធ្វើការស៊ើបអង្កេត និងដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ចំពោះមន្រ្តីដែលមិនអនុវត្តតាមសេចក្តីសម្រេចខាងគោលនយោបាយសំខាន់ៗ ហើយប្រើសិទ្ធិអំណាចដែលទទួលបន្ទុកការងារកាត់បន្ថយភាពក្រីក្រដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។

សំដៅទៅលើបញ្ហាលេចធ្លោក្នុងវិស័យកាត់បន្ថយភាពក្រីក្រ បើមានមន្ត្រីណារងការចោទប្រកាន់ ត្រូវស៊ើបអង្កេតោ្យច្បាស់ និងដោះស្រាយ តាមផ្លូវច្បាប់។ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈកម្មការបក្សប្រចាំខេត្តអានហួយបានស្តីបន្ទោសយ៉ាងខ្លាំងចំនួន២លើក ដល់តំបន់មួយចំនួនដែល លាបជញ្ជាំងក្រៅផ្ទះឱ្យស្អាតដើម្បីបិបាំងភាពក្រីក្រ នៅក្នុងសន្និសីទតាមវីដេអូថ្នាក់ខេត្ត។ យោងតាមស្ថិតិបានឱ្យដឹងថាមានគ្រួសារក្រីក្រចំនួន ២៦៤១ ក្នុងចំណោម ៨៧០០គ្រួសារដែលលាបជញ្ជាំងក្រៅផ្ទះឱ្យសម្អាតដើម្បីបិទបាំងក្រីក្រដែលបានចំណាយថវិកាសរុបជាង ៧,៩៩លានយាន់ប្រាក់ចិន។

លោក ស៊ី ជីនភីង ស្តីបន្ទោសយ៉ាងខ្លាំងចំពោះបញ្ហាលេចធ្លោទាំងនេះ។ បន្ទាប់ពីរឿងលាបជញ្ជាំងខាងផ្ទះឱ្យសម្អាត គណៈកម្មការមជ្ឈិមបក្ស បានប្រាប់ទៅគណបក្សទាំងមូលអំពីបញ្ហាលេចធ្លោ ដូចជាសកម្មភាពការិយាល័យនិយមនៅក្រុង Fuyang ខេត្តអានហួយជាដើមដែលកើត មានក្នុងពេលលុបបំបាត់ភាពក្រីក្រ ហើយអ្នកទទួលខុសត្រូវពាក់ព័ន្ធក៏ត្រូវដាក់ទណ្ឌកម្មតាមច្បាប់ផងដែរ។

ការលុបបំបាត់ភាពក្រីក្រឈានដល់ដំណាក់កាលចុងក្រោយ ត្រូវចាត់វិធានការកាន់តែតឹងរ៉ឹង កាន់តែត្រូវពង្រឹងជំនឿចិត្តមិនងាករេ ប្រកាន់ខ្ជាប់គោលដៅ ហើយដេញដោលទំនួលខុសត្រូវក៏មិនត្រូវធូររលុងដែរ។ បង្កើនការត្រួតពិនិត្យ និងកម្លាំងដាក់ទណ្ឌកម្មចំពោះបញ្ហាលេចធ្លោ
ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនជាបន្តបន្ទាប់ ប្រើប្រាស់ប្រព័ន្ធច្បាប់ដ៏តឹងរ៉ឹងបំផុតដើម្បីផ្តល់នូវការធានាដ៏មុតមាំចំពោះ យកឈ្នះយុទ្ធនាការលើការលុបបំបាត់ភាពក្រីក្រនិងការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ៕