(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃអាទិត្យនេះបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ៧,៧៥៧នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតទី២ ចាប់តាំងពីមានការផ្ទុះរីករាលដាលនៃជំងឺនេះមក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

ក្នុងរយៈពេលដូចគ្នានេះ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ១២,៩៦៨នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ ៣៩នាក់ទៀតបានស្លាប់ ដោយសារវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថា នេះជាថ្ងៃទីបីហើយ ដែលហ្វីលីពីនបានកត់ត្រាចំនួនអ្នកឆ្លងប្រចាំថ្ងៃលើសពី ៧,០០០ករណីក្នុងមួយថ្ងៃ ដោយកាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រទេសអាស៊ានមួយនេះបានកត់ត្រាចំនួនអ្នកឆ្លងថ្មីរហូតដល់ ៧,៩៩៩ករណី ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីមានការផ្ទុះរីករាលដាលនៃជំងឺនេះកាលពីដើមខែមករា ឆ្នាំ២០២០៕

នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហ្វីលីពីនដែលមានប្រជាជនសរុបប្រមាណ១១០លាននាក់ កំពុងជួបប្រទះនឹងរលកថ្មី នៃការឆ្លងរីករាលដាល COVID-19 ខណៈវិធានការរឹតត្បិតប្រឆាំងនឹងរាតត្បាតនេះ បានពង្រឹងបន្ថែមនៅទូទាំងក្រុង៕