(ប៉េកាំង)៖ មន្ត្រីគណៈប្រតិភូចិនបានឧទ្ទេសនាម អំពីសភាពការណ៍នៃកិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់ រវាងប្រទេសចិន និងអាមេរិកដោយគូសបញ្ជាក់ថា តបតាមការអញ្ជើញរបស់ភាគីអាមេរិក ភាគីចិនបានមកចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ ជាមួយអាមេរិកដោយអកប្បកិរិយាស្មោះត្រង់ ហើយធ្វើបានត្រៀមលក្ខណៈតាមរបៀបវារៈ និងការរៀបចំដែលភាគីទាំងពីរបានគ្រោងទុក។

ប៉ុន្តែភាគីអាមេរិកបានអូសបន្លាយពេលវេលាថ្លែងសុន្ទរកថា ជាកិច្ចបើកការសន្ទនាយ៉ាងច្រើន ហើយចោទប្រកាន់ដោយគ្មានមូលហេតុ ចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់ប្រទេសចិន នោះគឺជាទង្វើបង្កជម្លោះ។ នេះមិនមែនជារបៀបរបបសម្រាប់ទទួលភ្ញៀវទេ ហើយក៏មិនសមស្របនឹងពិធីការការទូតដែរ ភាគីចិនបានប្រតិកម្មតប យ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ៕