(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិកប្រកាស ដាក់ទណ្ឌកម្មលើកូនៗពីរនាក់ របស់លោក មីន អោង ហ្លេង និងក្រុមហ៊ុនពាក់ព័ន្ធចំនួន៦

២៖ របាយការណ៍៖ គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ៣,០០០នាក់ ស្លាប់ដោយសារកូវីដ-១៩

៣៖ ជប៉ុន៖ ថ្ងៃនេះជាខួប ១០ឆ្នាំគត់នៃគ្រោះរញ្ជួយដី និងមហារលកយក្សស៊ូណាមិ ដែលបានវាយប្រហារ តំបន់រោងចក្រនុយក្លេអ៊ែរ Fukushima និងផ្តាច់ជីវិតមនុស្សជិត ២០,០០០នាក់

៤៖ ឥណ្ឌូណេស៊ី៖ រថយន្តក្រុងដឹកសិស្ស ជ្រុលចង្កូតធ្លាក់ចូលជ្រោះ, មនុស្ស២៧នាក់ស្លាប់ និង៣៩នាក់របួស

៥៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្ញើសារជូនពរប្រធានាធិបតីស៊ីរី និងភរិយា ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩

៦៖ អ្នកការទូតកំពូលចិន និងអាមេរិក នឹងជួបពិភាក្សាគ្នាកម្រិតខ្ពស់នៅរដ្ឋ Alaska សហរដ្ឋអាមេរិក