(ប៉េកាំង)៖ ល្បឿនកំណើននៃផលិតផលក្នុងស្រុកសរុបរបស់ចិន នៅឆ្នាំ២០២១ ត្រូវកំណត់លើសពី ភាគរយ ទំហំសេដ្ឋកិច្ចសរុប និងចំណូលគិតជាមធ្យមរបស់មនុស្សម្នាក់ៗ នៃប្រទេសចិននឹងកើនទ្វេដងនៅឆ្នាំ២០៣៥ ការចំណាយខាងការសិក្សាស្រាវជ្រាវ ជាមូលដ្ឋានថ្នាក់មជ្ឈិមកើនឡើង ១០.៦ភាគរយ ប័ណ្ណបំណុលពិសេសនៃរដ្ឋបាលក្នុងតំបន់កើនឡើង ៣.៦៥ទ្រីលានយាន់ប្រាក់ចិនល ។ល។

ប្រការទាំងនេះជាពាក្យសន្យាថ្មីបំផុតដែលលោក លី ខឹឈាង នាយករដ្ឋមន្ត្រីចិនបានធ្វើ ក្នុងរបាយការណ៍ការងាររដ្ឋាភិបាល។ អ្នកផងទាំងពួងយកចិត្តទុកដាក់ពីអ្វី រំពឹងទុកពីអ្វី នោះមហាសន្និបាតនៃសភាទាំងពីររបស់ចិន ក៏ផ្តោតសំខាន់ និងពិគ្រោះពិភាក្សាពីរឿងនោះដែរ។ មហាសន្និបាតនៃសភាទាំងពីររបស់ចិនថ្ងៃនេះ គឺជាស្ថានភាពនយោបាយ ដែលពោរពេញទៅដោយភាពរស់រវើកមួយបែប។

ឆ្លងតាមរយៈមហាសន្និបាតនៃសភាទាំងពីរ យើងអាចមើលឃើញថា រដ្ឋាភិបាលមជ្ឈិមចិនបានដឹងពីសេចក្តីត្រូវការរបស់ប្រជាជនចំនួន ១ពាន់ ៤រយលាននាក់នៅគ្រប់ទីកន្លែង។ ឆ្លងតាមរយៈមហាសន្និបាតនៃសភាទាំងពីរ យើងអាចចាប់អារម្មណ៍ថា ប្រព័ន្ធរបបនយោបាយដែលបង្កើតឡើងពីដីធ្លីសង្គមចិន ពោរពេញទៅដោយភាពរស់រវើក និងភាពផុលផុស។ ក៏ដូចគ្នានឹងឆ្នាំមុនៗដែរ «មហាសន្និបាតដ៏ឱឡារិក ដែលបើកធ្វើនៅរដូវផ្ការីក» លើកនេះត្រូវគេយកចិត្តទុកដាក់យ៉ាងខ្លាំង។

ប្រព័ន្ធសារព័ត៌មានសកលនាំគ្នាផ្តោតសំខាន់ ទៅលើមហាសន្និបាតនៃសភាទាំងពីររបស់ចិន។ មានប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចបង្ហាញថា តាមពិតទៅ «ចិនអាចរៀបចំធ្វើមហាសន្និបាត នៃសភាទាំងពីរក៏ជាជ័យជំនះម្យ៉ាង» ហើយអាចនិយាយដោយមិនអួតអាងថា មហាសន្និបាតនៃសភាទាំងពីររបស់ចិន បានទាក់ទាញក្រសែចក្ខុរបស់ទូទាំងពិភពលោក អ្នកផងទាំងពួងសុទ្ធតែចង់ឃើញ ពេលអនាគតពីក្នុងករណីនេះ។

មហាសន្និបាតនៃសភាទាំងពីររបស់ចិន ជាការបង្ហាញពីពិធីនៃប្រព័ន្ធរបបនយោបាយសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ជាការដំណើរការជាក់ស្តែងមួយនៃ «ប្រជាធិបតេយ្យបែបចិន»។ តម្រូវការ និងសំណូមពរនៃក្រុមមនុស្សនានាក្នុងសង្គម ព្រមនិងបញ្ហាប្រឈមក្នុងការអភិវឌ្ឍជាក់ស្តែង ត្រូវបានបង្ហាញដោយចំហ និងមានរបៀបរៀបរយលើវេទិកានេះ។ ប្រមូលផ្តុំគំនិតឯកភាពរួមក្នុងកិច្ចសន្ទនាគ្នា ស្វែងរកចម្លើយក្នុងការពិភាក្សាជាមួយគ្នា ដោយពឹងផ្អែកលើប្រព័ន្ធរបប ដែលប្រកបដោយលក្ខណៈពិសេសរបស់ចិននេះ បានធានាប្រជាជនអាចចូលរួមអភិបាលកិច្ចជាតិ និងសង្គមយ៉ាងទូលំទូលាយ។

ឆ្លងតាមរយៈមហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ តើធ្វើយ៉ាងណាទើបអាចកាត់បន្ថយបន្ទុករបស់កូនទោល ក្នុងការថែទាំមនុស្សចាស់ដែលកើតជំងឺ តើធ្វើយ៉ាងណាទើបអាចធានាសិទ្ធិ និងផលប្រយោជន៍ពលកម្មរបស់ក្រុមពលករ ដែលធ្វើការងារដោយសេរី និងតើត្រូវកែសម្រួលគោលនយោបាយ អំពីពន្ធលើប្រាក់ចំណូលបុគ្គល ដើម្បីជំរុញការប្រើប្រាស់ ថែមមួយកម្រិតទៀតតាមរបៀបណា។ ប៉ុន្មានឆ្នាំកន្លងទៅនេះបញ្ហាយុគសម័យជាច្រើន ដែលពាក់ព័ន្ធនឹងផែនការជាតិ និងជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានដោះស្រាយនៅទីចុងបំផុត បន្ទាប់ពីការពិគ្រោះពិភាក្សារបស់មហាសន្និបាត នៃសភាទាំងពីរដែលបានក្លាយជាខ្លឹមសារ នៃការអភិវឌ្ឍសង្គម។

ប្រជាធិបតេយ្យមិនមែនជាវត្ថុតែងលម្អនោះទេ តែត្រូវប្រើប្រាស់ក្នុងការដោះស្រាយបញ្ហារបស់ប្រជាជន។ ប៉ុន្មានឆ្នាំកន្លងទៅនេះ និន្នាការយ៉ាងច្បាស់លាស់នៃមហាសន្និបាត នៃសភាទាំងពីររបស់ចិន គឺកាន់តែយកចិត្តទុកដាក់ដល់កម្រិតបើកទូលាយ និងចូលរួម។ «ការយកបទសម្ភាសន៍ជាមួយរដ្ឋមន្ត្រី, ការយកបទសម្ភាសន៍ជាមួយសមាជិកសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិន និងការយកបទសម្ភាសន៍ជាមួយតំណាងប្រជាជន នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន» ត្រូវបានដាក់ចេញជាបន្តបន្ទាប់ វេទិកាដូចជា «ខ្ញុំមានពាក្យសម្តីចង់ជំរាបជូននាយករដ្ឋមន្ត្រី» ជាដើម នាំឱ្យសំឡេងរបស់អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេត ត្រូវបញ្ជូនទៅដល់មហាសន្និបាតនៃសភាទាំងពីរ ដែលជំរុញឱ្យអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេត ចូលរួមយ៉ាងសកម្មនូវព្រឹត្តិការណ៍នយោបាយសំខាន់ៗ ថែមមួយកម្រិតទៀត។

ប្រវត្តិសាស្ត្របានបញ្ជាក់រួចរាល់ហើយថា «ប្រជាធិបតេយ្យបែបចិន» គឺមានប្រសិទ្ធភាពល្អ។ ក្នុងបរិការណ៍ថ្មី បន្តជំរុញប្រសិទ្ធភាពនៃប្រព័ន្ធរបប យើងមុខជាអាចប្រមូលផ្តុំកម្លាំងកាយចិត្ត ឱ្យបានកាន់តែល្អ ដើម្បីសរសេររឿងរ៉ាវប្រទេសចិន ដែលពោរពេញទៅដោយក្តីសង្ឃឹម កាន់តែច្រើនឡើងៗជាមិនខាន៕