(ប៉េកាំង)៖ ក្នុងឱកាសទិវានារីអន្តរជាតិ៨ មីនា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន សម្តែងការជូនពរចំពោះសមាជិកនៃសភាទាំងពីរ បុគ្គលិកការងារជាស្ត្រីដែលចូលរួមមហាសន្និបាត នៃសភាទាំងពីរទូទាំងប្រទេសចិន បងប្អូនស្រ្តីគ្រប់មជ្ឈដ្ឋានគ្រប់ជនជាតិទូទាំងប្រទេសចិន ព្រមនិងជនរួមជាតិស្រ្តីនៅតំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវនិងតំបន់តៃវ៉ាន់ ក៏ដូចជាបងប្អូនស្រ្តីជាអាណិកជនចិននៅបរទេស។

លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា នៅប្រទេសចិន ស្រ្តីបានចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុសង្គមនិយមប្រកប ដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី បានដើរតួនាទីសំខាន់មិនចាញ់បុរសឡើយ។ ជាពិសេស ក្នុងការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ ការលុបបំបាត់ភាពក្រីក្រ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដជាដើម បងប្អូនស្រ្តីទាំងឡាយបានខិតខំតស៊ូយ៉ាងស្វិតស្វាញ ដែលបង្ហាញពីមុខមាត់នៃស្រ្តីក្នុងយុគសម័យថ្មី។

ខាងក្រោមនេះ សូមស្វែងយល់ពីស្មារតីដ៏អស្ចារ្យរបស់នារីភេទនៅប្រទេសចិន ដែលមានមុខរបរខុសៗគ្នា៖

១៖ លោកស្រី Zhang Guimei

២៖ លោកស្រី Chen Wei

៣៖ លោកស្រី Xia Sen

៤៖ លោកស្រី Wu Shuqing

៥៖ លោកស្រី Fan Jinshi

៦៖ លោកស្រី Tai Lihua

៧៖ អ្នកនាង Zhu Ting

៨៖ អ្នកនាង Zhou Chengjue

៩៖ ក្រុមនារីអ្នកបើកយន្តហោះដំបូងបង្អស់នៃកងទ័ពជើងគោកចិន