(ប៉េកាំង)៖ លោក វ៉ាង យី (WangYi) សមាជិកនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានថ្លែងនៅក្រុងប៉េកាំងនៅថ្ងៃទី៧ខែមីនាថា វ៉ាក់សាំងគឺជាអាវុធសម្រាប់ទប់ស្កាត់វីរុសកូវីដ១៩ និងជាក្តីសង្ឃឹមនៃការជួយសង្គ្រោះអាយុជីវិត ដូច្នេះគួរតែបម្រើដល់ពិភពលោកទាំងមូល និងផ្តល់ផលប្រយោជន៍ ដល់មនុស្សជាតិទាំងមូល។

លោក វ៉ាង យី បានគូសបញ្ជាក់ថាពេលបច្ចុប្បន្ន ពិភពលោកបានប្រើប្រាស់វ៉ាក់សាំងច្រើនប្រភេទ តើជ្រើសរើសវ៉ាក់សាំងប្រភេទមួយណាគឺសម្រេចដោយ បណ្តាប្រទេសរៀងៗខ្លួន មិនថាវ៉ាក់សាំងរបស់ប្រទេសចិនឬក៏វ៉ាក់សាំងបរទេសក្តី ឱ្យតែមានសុវត្ថិភាពនិងប្រសិទ្ធភាព គឺជាវ៉ាក់សាំងដ៏ល្អ។ ប្រទេសចិនប្រឆាំង នឹងការធ្វើជា «ជនជាតិនិយមផ្នែកវ៉ាក់សាំងមិនទទួលយកការបង្កើតគម្លាតភាពរស៊ាំ»

ជាពិសេសប្រឆាំងនឹងឧបាយកលណាមួយដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកវ៉ាក់សាំងក្លាយជាបញ្ហានយោបាយ។ ប្រទេសចិនរំពឹងទុកថាប្រទេសទាំងឡាយដែលមាន សមត្ថភាពសុទ្ធតែអាចផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំពោះប្រទេសមានតម្រូវការ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ឱ្យអស់ពីលទ្ធភាព ធ្វើឱ្យប្រជាជននៃបណ្តាប្រទេសនានាមានឱកាសដែលអាចរកទិញវ៉ាក់សាំងក្នុងតម្លៃសមល្មម ធ្វើឱ្យវាក្លាយជា « វ៉ាក់សាំងរបស់ប្រជាជន» យ៉ាងពិតប្រាកដ ៕