(ប៉េកាំង)៖ ល្ងាចថ្ងៃទី៥ ខែមីនា លោក ស៊ីជីន ភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចូលរួមការពិភាក្សានៃគណៈប្រតិភូភូមភាគស្វយ័ត ម៉ុងហ្គោលីខាងក្នុងនៃកិច្ចប្រជុំលើកទី៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ ។ បន្ទាប់ពីសមាជបក្សកុម្មុនិស្តចិនលើកទី១៩មក នេះជាលើកទី៤ហើយដែលលោក ស៊ី ជីនភីង បានចូលរួមក្នុងការពិភាក្សានៃគណៈប្រតិភូតំណាងរាស្ត្រម៉ុងហ្គោលីខាងក្នុង។

លោកបានគូសបញ្ជាក់ថាត្រូវអនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មីឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។ ត្រូវផ្តោតសំខាន់លើការងារធំៗទាំងពីរ ពោលគឺបន្តពង្រឹងសាមគ្គីភាព រវាងជនជាតិ និងការសិក្សាឡើងវិញនូវប្រវត្តិសាស្ត្របក្សកុម្មុយនិស្ត។ ត្រូវការពារអេកូបរិស្ថានរបស់ម៉ុងហ្គោលីខាងក្នុងឱ្យបានល្អ។ បន្តប្រកាន់ខ្ជាប់គំនិតដែលថា ទឹកស្អាតភ្នំបៃតុងជាភ្នំមាសនិងភ្នំប្រាក់បន្តដើរតាមមាគ៌ាអភិវឌ្ឍន៍បៃតុងដែលចាត់ទុកការការពារបរិស្ថានជាអាទិភាពដោយម៉ឺងម៉ាត់មិនងាករេ។

ត្រូវបង្កើនការគ្រប់គ្រងចម្រុះចំពោះការបំពុលខ្យល់កាអាស ទឹកនិងដីធ្លី បន្តកែសម្រួលបរិស្ថានក្នុងទីក្រុងនិងជនបទ។ លើកកម្ពស់សមទ្ធិភាពនៃការប្រើប្រាស់ថាមពល អភិវឌ្ឍន៍ឧស្សាហកម្មដែលប្រើថាមពលស្អាត។ លោកបានសង្កត់ធ្ងន់ថាការទទួលស្គាល់ផ្នែកវប្បធម៌ជាឫសគល់នៃសាមគ្គីភាពរវាងជនជាតិ និងជាព្រលឹងនៃ សុខដុមរមនានៃជនជាតិ។ ដូច្នេះត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយជាទូទៅឱ្យចេះប្រើអក្សរចេះនិយាយភាសាដែលត្រូវបានប្រើប្រាស់ទូទៅក្នុងប្រទេស ដោយប្រើសៀវភៅ បង្រៀននិងសិក្សាដែលចងក្រងជាឯកភាពដោយរដ្ឋាភិបាល៕

ប្រភព៖ វិទ្យុមិត្តភាពកម្ពុជាចិន