(ប៉េកាំង)៖ របាយការណ៍ស្ថិតិដែលរដ្ឋាភិបាលចិន ចេញផ្សាយនៅចុងខែកុម្ភៈបានឱ្យដឹងថា តាមការគណនាជាជំហានដំបូងនៅឆ្នាំ២០២០ តម្លៃផលិតផលក្នុងស្រុកសរុបរបស់ចិន បានវាយទម្លុះ ១រយទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ២.៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩ ។ ឆ្លងកាត់ឆ្នាំ២០២០ ដែលប្លែកពីធម្មតា ជនជាតិចិនម្នាក់ៗសុទ្ធតែដឹងថា ទំហំសេដ្ឋកិច្ចបានវាយទម្លុះ ១រយលានយាន់ប្រាក់ចិន វាពិតជាទទួលបានដោយមិនងាយទេ។

ហេតុអ្វីបានជាសេដ្ឋកិច្ចរបស់ចិនអាចទទួលបាន ការរីកចម្រើនយ៉ាងល្អប្រសើរ? នេះគឺដោយមកពីសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល សុទ្ធតែចាត់ទុកសុខុមាលភាពរបស់ប្រជាជនជាអាទិភាព។ ប្រឈមនឹងបញ្ហាពិបាកជាសកល ដូចជារៀបចំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ ចិនបានធ្វើប្រតិបតិ្តការយ៉ាងសកម្ម ពោលគឺបានចាត់ទុកការរក្សាឱកាសការងារ និងធានាជីវភាពរស់នៅរបស់ប្រជាជន ជាកិច្ចការអាទិភាព ហើយពេលគ្រោងគោលនយោបាយម៉ាក្រូ គឺតាក់តែងនិងអនុវត្តគោលនយោបាយពាក់ព័ន្ធ ដោយគិតពិចារណាដល់តួអង្គសំខាន់ៗនៃទីផ្សារ។

មានតែរក្សាបានតួអង្គសំខាន់ៗនៃទីផ្សារ ដូចជាសហគ្រាសជាដើម ទើបអាចរក្សាបាននូវឱកាសការងាររបស់ប្រជាជន ទើបអាចឱ្យប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរ។ បច្ចុប្បន្ននេះ ប្រទេសចិនទទួលបានសមិទ្ធភាពជាដំណាក់កាលរួចហើយ។ នៅឆ្នាំ២០២០ ឱកាសការងារថ្មីតាមទីក្រុង និងជនបទកើនឡើង ១១លាន៨សែន៦ម៉ឺននាក់ ដែលបានសម្រេចគោលដៅ ហើយលើសពីការប៉ាន់ប្រមាណទុកជាមុន។

ក្រៅពីបានផ្តល់ចម្លើយគួរឱ្យប្រជាជនចិនពេញចិត្ត សេដ្ឋកិច្ចចិនដែលងើបឡើងវិញជាបន្តបន្ទាប់ ក៏បានក្លាយជាកម្លាំងសំខាន់ សម្រាប់ជំរុញពិភពលោកងើបឡើងវិញផងដែរ ក្នុងន័យលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន នៅលើពិភពលោកឥតឈប់ឈរ។ ការរួមចំណែកដោយផ្ទាល់របស់ប្រទេសចិន គឺផ្តល់ជំនួយសម្រាប់ឱ្យពិភពលោកទាំងមូលធ្វើប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញ និងប្រព័ន្ធចរាចរណ៍ទំនិញដ៏រលូនរបស់ចិន អាចបំពេញតម្រូវការរបស់ប្រទេសជាច្រើន លើវិស័យផលិតផលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១ របស់ប្រើប្រាស់ក្នុងជីវភាពរស់ និងគ្រៀបសម្រាប់ការិយាល័យ។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានបង្កើនការបើកទូលាយឥតឈប់ឈរ ដែលបាននាំមកនូវឱកាសវិនិយោគ ដែលកម្រមាននាពេលបច្ចុប្បន្ន ដល់សហគ្រាសនៅលើពិភពលោក។

នៅឆ្នាំ២០២០ ចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងពេញមួយឆ្នាំ ១ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៦.២ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះ ការប្រើប្រាស់ទុនបរទេសជាក់ស្តែង លើវិស័យឧស្សាហកម្មបច្ចេកទេសខ្ពស់ បានកើនឡើង ១១.៤ភាគរយ គុណភាពប្រើប្រាស់ទុនបរទេស ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។
ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរលើទូទាំងពិភពលោក ការងើបឡើងវិញរបស់សេដ្ឋកិច្ចចិន បានលើកទឹកចិត្តដល់ការងើបឡើងរបស់សេដ្ឋកិច្ចសកល។ មជ្ឈដ្ឋានខាងក្រៅប៉ាន់ប្រមាណជាទូទៅថា និន្នាការងើបឡើងវិញរបស់សេដ្ឋកិច្ចចិននៅឆ្នាំ២០២១ នឹងមាននិរន្តរភាពជាបន្តបន្ទាប់៕