(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ចូ បៃដិន ចេញបញ្ជាឲ្យយោធាអាមេរិក វាយប្រហារលើក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៉ីរ៉ង់ក្នុងទឹកដីស៊ីរី

២៖ មន្ត្រីទូតរុស្ស៊ីជិះណូរីត្រលប់ទៅផ្ទះវិញ ក្រោយពីបានចាកចេញពីកូរ៉េខាងជើង ដែលកំពុងព្យាយាមទប់ស្កាត់ ជំងឺរាតត្បាតសកល

៣៖ SpaceX មិនទាន់ធ្វើតេស្តនាវាអវកាស SN10 ឡើយ ដោយត្រឹមបញ្ឆេះម៉ាស៊ីន សាកល្បងលើកទី២សិន

៤៖ កូរ៉េខាងត្បូងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង ជាកិច្ចចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង

៥៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «ប៉ូលិសចុះបង្ក្រាបបាតុករទាំងយប់, ក្រុមគាំទ្ររបបយោធា ប៉ះទង្គិចជាមួយក្រុមប្រឆាំង, ធនាគារពិភពលោក លុបចោលគម្រោងមួយចំនួន ជាមួយមីយ៉ាន់ម៉ា»

៦៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា-ចិន ព្រមព្រៀងគ្នាបង្កើតខ្សែទូរស័ព្ទបន្ទាន់ ក្រោយភាពតានតឹងជម្លោះព្រំដែនថយចុះកម្តៅ