(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបំផុតក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ឯកភាពក្នុងការដាក់ទណ្ឌកម្មលើ មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងយោធាមីយ៉ាន់ម៉ា

 

២៖ វ៉ាក់សាំងបង្ការ Ebola ចំនួនជាង ១០,០០០ដូសជាជំនួយពី WHO ត្រូវបានដឹកជញ្ជូនដល់ប្រទេសហ្គីណេ

៣៖ លោក ចូ បៃដិន ដាក់ការត្រួតពិនិត្យឡើងវិញ លើប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម នៅទូទាំងពិភពលោក

៤៖ អ៉ីរ៉ង់ថានឹងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសុទ្ធឱ្យដល់៦០ភាគរយ បើសិនជាចំាបាច់

៥៖ មេដឹកនាំហុងកុងគាំទ្រការធ្វើ «កំណែទម្រង់នីតិវិធីបោះឆ្នោត» នៅក្នុងទីក្រុងស្វយ័ត របស់ចិនមួយនេះ

៦៖ អាចម៍ផ្កាយធំមួយនឹងហោះមកកៀកផែនដី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១, អង្គការ NASA ថាគ្មានអ្វីត្រូវបារម្ភ