(តូក្យូ)៖ លោកស្រី សីកូ ហាស៉ីម៉ូតុ (Seiko Hashimoto) ត្រូវបានតែងតាំងជាប្រធានថ្មីនៃព្រឹត្តិការណ៍អូឡាំទីក្រុងតូក្យូ បន្ទាប់ពីប្រធានមុនត្រូវលាលែងពីតំណែង ដោយសារតែការនិយាយស្តីរើសអើងលើស្រ្តីភេទ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រី Seiko ធ្លាប់កាន់តួនាទីជារដ្ឋមន្រ្តីអូឡាំពិក និងហើយក៏ធ្លាប់ជាអត្តពិកប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកផ្ទាល់ ជាច្រើនលើកផងដែរ ក្នុងផ្នែកប្រណាំងកង់ និងប្រណាំងស្គី។ អតីតប្រធានអូឡាំពិកទីក្រុងតូក្យូ លោក យ៉ូស៉ីរ៉ូ ម៉ូរី (Yoshiro Mori) បានលាលែងពីតំណែង ក្រោយរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីការលើកឡើងរបស់លោកដែលថា មនុស្សស្រីចូលចិត្តនិយាយស្តីច្រើនជ្រុលពេក។

គួរបញ្ជាក់ថា ពេលលោក Yoshiro លាលែង បុគ្គលម្នាក់ទៀតឯណោះទេ ដែលត្រូវបានជ្រើសរើសឲ្យត្រៀមជំនួសតំណែងលោក ប៉ុន្តែដោយសារមានការជំទាស់ខ្លាំង ទើបនៅទីបំផុតលោកស្រី Seiko ត្រូវបានជ្រើសរើសវិញ។ បច្ចុប្បន្ន គណៈកម្មាធិការអូឡាំពិកនៃប្រទេសជប៉ុន មានសមាជិក២៤នាក់ ក្នុងនោះមានតែ០៥នាក់ប៉ុណ្ណោះជាស្រ្តី។ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកវិញ ត្រូវគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ក្រោយពន្យារពេលមួយឆ្នាំ ដោយសារវិបត្តិ COVID-19 កាលពីឆ្នាំទៅ៕