(ប៉េកាំង)៖ យន្ដហោះធុនធំប្រភេទ AG600 ដែលអាចហោះឡើង និងចុះចតលើផ្ទៃដី ព្រមទាំងផ្ទៃទឹករបស់ចិន មានភាពជឿនលឿនទៅមុខជាបន្តបន្ទាប់ ដោយមានយន្ដហោះសាកល្បងជាច្រើន ឈានចូលដល់ដំណាក់កាលផលិតហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកផលិតយន្តហោះនៃក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) បានគូសបញ្ជាក់ថា ផ្នែកធំៗនៃយន្តហោះសាកល្បងធុនធំប្រភេទ AG600 លេខ៣ និងផ្នែកមួយចំនួននៃការធ្វើតេស្តយន្តហោះនោះ បានឈានចូលដល់ដំណាក់កាលផលិតហើយ។ ផ្នែកធំៗមួយចំនួននោះ រួមមានផ្នែកខាងមុខ ផ្នែកកណ្តាល និងផ្នែកខាងក្រោយនៃយន្តហោះសាកល្បងធុនធំ AG600 នឹងត្រូវធ្វើតេស្តសម្រាប់ម៉ូឌែលយន្តហោះធុនធំនោះ។

ការធ្វើតេស្តយន្តហោះនោះ គឺចាំបាច់ណាស់សម្រាប់អ្នករៀបចំ និងអាជ្ញាធរ ដើម្បីផ្ទៀងផ្ទាត់ម៉ូឌែលយន្តហោះ គ្រឿងបន្លាស់ធំៗ និងប្រព័ន្ធខ្យល់នៅលើដី។

គួរបញ្ជាក់ថា យន្តហោះធុនធំប្រភេទ AG600 បានបញ្ចប់ដោយជោគជ័យនូវជើងហោះហើរជាលើកដំបូងរបស់ខ្លួននៅឆ្នាំ២០១៧ រួមទាំងបានចុះចត ជាលើកដំបូងចេញពីអាងស្តុកទឹកនៅឆ្នាំ២០១៨ និងបានហោះហើរនៅលើសមុទ្រនៅឆ្នាំ២០២០៕