(វ៉ាស៊ីនតោន)៖ មហាសេដ្ឋីអាមេរិក លោក បៀល ហ្គេតស៍ (Bill Gates) បាននិយាយថា ការដោះស្រាយវិបត្តិ COVID-19 គឺមានភាពងាយស្រួល បើធៀបទៅនឹងការដោះស្រាយ បញ្ហានៃការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមលោក Bill Gates ជារៀងរាល់ឆ្នាំ ពិភពលោកបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រហែល ៥១ពាន់លានតោន ទៅកាន់បរិយាកាសផែនដី ហើយការកាត់បន្ថយ ឧស្ម័ននេះឱ្យនៅត្រឹមកម្រិតសូន្យ គឺជារឿមួយដ៏ពិបាក តែទោះជាយ៉ាងណា មនុស្សជាតិត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីសម្រេចគោលដៅនេះបាន។ លោក Bill Gates បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ជារឿងមួយដ៏អស្ចារ្យមួយ ដែលមនុស្សជាតិមិនធ្លាប់បានធ្វើមុនមក ហើយបើធៀបទៅនឹងការបិទបញ្ចប់ការឆ្លងរាតត្បាត COVID-19 គឺវាមានភាពងាយស្រួលជាទីបំផុត»

គួរបញ្ជាក់ថា បើតាមលោក Bill Gates ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាខ្យល់ និងពន្លឺព្រះអាទិត្យ អាចនឹងជួយកាត់បន្ថយការប្រើប្រាស់ធ្យូថ្ម ឬការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅកាន់បរិយាកាស។ ប៉ុន្តែរឿងដែលសំខាន់ គឺរដ្ឋាភិបាលទាំងអស់ ត្រូវតែដឹកនាំកិច្ចការមួយនេះ ដោយមានការចូលរួមពីប្រជាជនរបស់ខ្លួនផងដែរ៕