(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអាទិត្យនេះ បានរាយការណ៍អំពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៦៦ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន នៅយប់ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 ក្នុងប្រទេសថៃបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៣៨ករណីជាករណីឆ្លងក្នុងស្រុក ចំណែកឯ ២៨ករណីទៀតគឺជាករណីនាំចូល ត្រូវបានរកឃើញលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៤,៥៧១ករណី ក្នុងនោះមានអ្នកស្លាប់ ៨០នាក់ និងអ្នកជាសះស្បើយ ២១,៩៣៥នាក់៕