(ម៉ិចស៊ីកូ ស៊ីធី)៖ រដ្ឋាភិបាលម៉ិកស៊ីកូ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានប្រកាសពីការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំង COVID-19 ដែល អភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន Sinovac Biotech និងក្រុមហ៊ុន CanSino Biologics។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac តម្រូវឱ្យចាក់២ដូស រីឯវ៉ាក់សាំងរបស់ក្រុមហ៊ុន CanSino ត្រូវចាក់តែមួយដូសប៉ុណ្ណោះ ហើយវ៉ាក់សាំងរបស់ក្រុមហ៊ុនចិនទាំង២ ក៏ងាយស្រួលក្នុងការស្ដុកទុក ផងដែរ។ រដ្ឋាភិបាលម៉ិកស៊ីកូ បានចាប់ផ្ដើមចាក់វ៉ាក់សាំងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ហើយរំពឹងថាអាចនឹង បញ្ចប់យុទ្ធនាការនេះ នៅខែមីនា ឆ្នាំ២០២២ ខណៈមកទល់នឹងពេលនេះ វ៉ាក់សាំង ៧២៤,៣៤៧ដូសហើយ ត្រូវបានចាក់ជូនបុគ្គលិកសុខាភិបាល និងបុគ្គលិក ផ្នែកអប់រំ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ម៉ិកស៊ីកូ មានអ្នកឆ្លង COVID-19 ១,៩៥៧,៨៨៩នាក់ ក្នុងនោះ ១៦៩,៧៦០នាក់ និងជាសះស្បើយឡើងវិញ ១,៥១៩,៥៧២នាក់៕