(បាងកក)៖ ក្រសួងសុខាភិបាលថៃនាពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបចំនួន ១៥៧ករណីទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនដល់ ២៣,៩០៣ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី១០ ខែកម្ភៈ ឆ្នាំ២០២១។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលថៃ ករណីថ្មីៗខាងលើ រួមមាន ១៤៤ករណី ដែលជាករណីឆ្លងក្នុងសហគមន៍។ ចំណែក ១៣ករណីផ្សេងទៀតគឺ ជាករណីនាំចូល។

គិតមកទល់បច្ចុប្បន្ន ថៃបានរកឃើញករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេស ចំនួន ២៣,៩០៣នាក់ ក្នុងនោះ ២១,៣២៩នាក់ ជាករណីឆ្លងក្នុងស្រុក ខណៈ ២,៥៧៤នាក់ ជាករណីនាំចូល។ ដោយឡែក ចំនួនអ្នកស្លាប់ មានចំនួនសរុប ៨០នាក់ និងជាសះស្បើយ ៤,៩០៩នាក់៕