(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី០៧ ខែកម្ភៈ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រជាជនមីយ៉ាន់ម៉ា បន្តធ្វើបាតុកម្មក្នុងទីក្រុងយ៉ាងហ្គន ប្រឆាំងនឹងរដ្ឋប្រហារយោធា

 

២៖ អត្រាឆ្លងថ្មី និងចំនួនអ្នកជំងឺកូវីដ-១៩ នៅបារាំង ថយចុះគួរឲ្យកត់សម្គាល់ ខណៈវ៉ាក់សាំង៣ក្រុមហ៊ុន កំពុងដាក់ឲ្យប្រើប្រាស់

 

៣៖ វ៉ាក់សាំងរបស់ចិន ត្រូវបានប្រទេសជាបន្តបន្ទាប់ជុំវិញពិភពលោក អនុញ្ញាតឲ្យប្រើប្រាស់ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

 

៤៖ បេសកកម្មអវកាសចិន Tianwen-1 ផ្តិតយករូបភាពភពអង្គារជាលើកដំបូង

 

៥៖ អាជ្ញាធរឥណ្ឌូណេស៉ីចាប់ខ្លាមួយក្បាលបានមកវិញ និង១ក្បាលទៀតត្រូវបាញ់សម្លាប់ចោល ក្រោយពួកវារត់ចេញពីសួនសត្វ

 

៦៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០៦លាន ៣២ម៉ឺននាក់ ស្លាប់ជាង ២លាន ៣១ម៉ឺននាក់ និងជាសះស្បើយជិត ៧៨លាននាក់!