(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២៦,១២៥នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៥៧២នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៧,៤០៧,៣២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៧០,៧០៥នាក់ និងជាសះស្បើយឡើងសរុប ១៧,១៤៦,១៦៩នាក់។

គួរបញ្ជាក់ថា ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19 សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំងឲ្យដល់ ១.៥លានដូសក្នុង ១ថ្ងៃទៅដល់ពលរដ្ឋអាមេរិកាំង ប្រសិនបើអាចទៅរួច។ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការឡើងកាន់អំណាចរបស់លោក ចូ បៃដិន តួលេខឆ្លង COVID-19 ប្រចាំថ្ងៃត្រូវបានគេមើលឃើញថា ធ្លាក់ចុះមកនៅអត្រាជាង ១សែននាក់ ប៉ុន្តែចំនួនអ្នកជំងឺដែលបានបាត់បង់ជីវិតជារៀងរាល់ថ្ងៃ នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ដដែល៕