(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៥ ខែកម្ភៈ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រោមការដឹកនាំរបស់លោក ចូ បៃដិន សហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រ សង្គ្រាមបង្ហូរឈាមនៅយេម៉ែន និងត្រៀមផ្តល់ជំនួយមនុស្សធម៌ 

 

២៖ ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី ស៊ូជី និងមេដឹកនាំឯទៀត

៣៖ ក្រុមហ៊ុនរុករករ៉ែដ៏ធំនៅប្រេស៊ីល «យល់ព្រមផ្តល់់សំណងជិត ៧ពាន់លានដុល្លារ» ក្នុងហេតុការណ៍បាក់ទំនប់ទឹក ដែលបានសម្លាប់មនុស្ស ២៧២នាក់

៤៖ ក្រុមហ៊ុន Pfizer ដកពាក្យស្នើសុំប្រើប្រាស់លក្ខណៈបន្ទាន់សម្រាប់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន នៅឥណ្ឌា 

 ៥៖ អ្នកជំនាញ WHO សម្តែងការយល់ឃើញ ក្រោយចុះត្រួតពិនិត្យបន្ទប់ពិសោធន៍ក្រុងវូហាន ដែលគេចោទជា កន្លែងលេចធ្លាយដំបូងនៃកូវីដ-១៩

៦៖ អ្នកនាំពាក្យក្រសួងការបរទេសចិន រិះគន់អ្នកដែលនិយាយភូតកុហក ពីតំបន់ស៊ីនជាំង