(សៅ ប៉ូឡូ)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីល បានប្រកាសពីការរកឃើញអ្នកស្លាប់ដោយសារ COVID-19 ១,១៩៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យ ចំនួនអ្នកស្លាប់សរុបកើនដល់ ២២៣,៩៧១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១។

បើតាមអាជ្ញាធរសុខាភិបាលប្រេស៊ីល ពេញមួយថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងនៅក្នុងតំបន់) អ្នកឆ្លងថ្មី ៥៧,៤៩៨នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកឆ្លងទូទំាង ប្រទេសកើនដល់ ៩,១៧៦,៩៧៥នាក់ ក្នុងនោះ ៧,៩៩៨,២៤៦នាក់ ជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រេស៊ីលគឺជាប្រទេសមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់សហរដ្ឋអាមេរិក និងជាប្រទេស មានអ្នកឆ្លងច្រើនជាងគេលំដាប់ទី៣ បន្ទាបពីសហរដ្ឋអាមេរិក និងឥណ្ឌា៕