(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍ឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៥,៧២៥ករណីបន្ថែមទៀត នៅថ្ងៃសុក្រនេះ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។

បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៧ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ១៦នាក់បន្ថែទៀតផងដែរ។

ជាសរុប រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ២០៣,៩៣៣ករណី ក្នុងនោះស្លាប់ ៧៣៣នាក់ និងជាសះស្បើយ ១៥៧,៧២២នាក់ ឬស្មើនឹង ៧៧.៣%៕