(សៀងហៃ)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញ COVID-19 ច្រើនជាង១០០ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ សម្រាប់ រយៈពេល៧ថ្ងៃជាប់ៗគ្នា ខណៈវិធានការរឹតត្បិតនានាត្រូវបានរឹតបន្តឹងកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។

បើតាមអាជ្ញាធរសុខាភិបាលចិន ពេញមួយថ្ងៃចន្ទម្សិលមិញ មនុស្ស ១១៨នាក់ បានឆ្លង COVID-19 បើធៀបទៅនឹងកាលពីថ្ងៃអាទិត្យកន្លងទៅ មាន១០៩ករណី។ នៅក្នុងចំណោម ករណីឆ្លងថ្មីទាំង១១៨ខាងលើ មាន១០៦ករីណ ជាករណីឆ្លងនៅក្នុងស្រុកដែលមាន ៤៣ករណីត្រូវបានរាយការណ៍នៅក្នុងខេត្ត Jilin និង៣៥ករណី ត្រូវបានរកឃើញនៅក្នុងខេត្ត Hebei ដែលស្ថិតក្បែររដ្ឋធានីប៉េកាំង។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បូកបញ្ចូលករណីឆ្លងថ្មីខាងលើ ធ្វើឱ្យចិនមានអ្នកឆ្លង COVID-19 សរុប ៨៨,៤៥៤ នាក់ ក្នុងនោះស្លាប់ ៤,៦៣៥នាក់ និង ជាសះស្បើយឡើងវិញ ៨២,៤៣២នាក់៕