(គូវ៉ែត)៖ ទីភ្នាក់ងារសារព័ត៌មានគូវ៉ែត (KUNA)បានរាយការណ៍ឲ្យដឹងថា ព្រះចៅគូវ៉ែត Sheikh Nawaf Al-Ahmad នៅថ្ងៃចន្ទនេះ បានសម្រេចព្រះទ័យទទួលយក ការលាលែងពីតំណែងរបស់រដ្ឋាភិបាល ដែលដឹកនាំដោយព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។

ក្នុងព្រះរាជក្រឹត្យ ព្រះអង្គទ្រង់បានណែនាំដល់រដ្ឋមន្រ្តីនានាឲ្យចាត់វិធានការបន្ទាន់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់រហ័សបំផុត ខណៈដែលរដ្ឋក្នុងឈូងសមុទ្មួយនេះ មើលឃើញការផ្លាស់ប្តូររដ្ឋមន្ត្រីជាញឹកញាប់។

គួរបញ្ជាក់ថា រដ្ឋាភិបាលគូវ៉ែត ដែលដឹកនាំដោយព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០២០។ ហើយទ្រង់ បានដាក់លិខិតលាលែងពីតំណែងទៅកាន់ព្រះចៅគូវ៉ែត កាលពីថ្ងៃទី១៣ ខែមករាកន្លងទៅ។ KUNA បានគូសបញ្ជាក់ទៀតថា ការលាលែងរបស់សមាជិកគណៈរដ្ឋមន្រ្តីទាំងអស់ ធ្វើឡើងដោយមើលឃើញពីការវិវត្តបច្ចុប្បន្នទាក់ទងនឹងទំនាក់ទំនងរវាងសភា និងរដ្ឋាភិបាល និងអ្វីដែល ផលប្រយោជន៍ជាតិអាចធានាបាន៕