(អាមេរិក)៖ ក្រុមហ៊ុន BlackBerry បានល្បីឈ្មោះនៅទីផ្សារអាមេរិកអំឡុងឆ្នាំ២០០០ ប៉ុន្តែក្រោយមក បានចាប់ផ្ដើមបាត់ឈ្មោះ បន្តិចៗ រហូតមកដល់បច្ចុប្បន្ន ស្ទើតែលែងឮឈ្មោះ ខណៈដែលក្រុមហ៊ុនមួយនេះត្រូវបានគេដឹងថា ជាម្ចាស់កម្មសិទ្ធិប៉ាតង់ទូរស័ព្ទជាច្រើន មិន ចាញ់ Nokia នោះទេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Huawei បាន ចរចា ទិញប៉ាតង់ប្រមាណជា ៩០ភាគរយ ពីក្រុមហ៊ុន BlackBerry ប៉ុន្តែមិនបានបញ្ជាក់ថាជាប៉ាតង់ប្រភេទអ្វីខ្លះ និងទិញក្នុងតម្លៃប៉ុន្មាន នោះទេ។

បើតាមការបញ្ជាក់ពី BlackBerry បានឱ្យដឹងថា ពិតមានការចរចាទិញយកប៉ាតង់មែន ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ ស្របពេលដែល ក្រុម អ្នកឃ្លាំមើលបានលើកឡើងថា ការទិញយកប៉ាតង់នេះអាចនឹងជួបផលលំបាកច្រើន ដោយសារតែ BlackBerry ជាក្រុមហ៊ុនរបស់ កាណាដា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិក ខណៈដែលអាមេរិក និង Huawei កំពុងតែល្អក់កករនឹងគ្នា។

លោក John Chen នាយកប្រតិបត្តិ BlackBerry បាននិយាយថា នៅពេលនេះក្រុមហ៊ុនបានងាកចេញពី អាជីវកម្ម ទូរស័ព្ទហើយ និង បានចាប់ផ្ដើមវាយលុយទីផ្សារ Software វិញ ហើយនៅពេលនេះផងដែរ ក៏កំពុងតែត្រៀមឯកសារមួយចំនួនសម្រាប់លក់ ប៉ាតង់ ផ្សេងៗ ដែលមិនចាំបាច់ និងឯកសារសម្រាប់ប្ដឹងក្រុមហ៊ុនផ្សេងៗដែលបានរំលោភលើប៉ាតង់របស់ខ្លួន៕