(ម៉ានីល)៖ គ្រោះរញ្ជួយដីមួយ ជាមួយនឹងកម្រិត៥,០រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ៦៦គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិច តំបន់ Davila ប្រទេសហ្វីលីពីន នៅយប់ថ្ងៃអង្គារនេះ, នេះបើតាមការបញ្ជាក់ពី ទីភ្នាក់ងារស្ទាប់ស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។

គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅជម្រៅ១០គីឡូម៉ែត្រ នៅក្រោមដី។ ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ ពាក់ព័ន្ធនឹងចំនួននៃការខូចខាត និងអ្នកទទួលរងគ្រោះឡើយ៕