(អាមេរិក)៖ ក្រុមហ៊ុន Facebook Inc បានប្រកាសតែងតាំងលោក Roy Austin Jr. ជាបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកការពារ សិទ្ធិ ស៊ីវិល និងការតស៊ូមតិ ដែលនឹងចាប់ផ្ដើមចូលកាន់តំណែងពីថ្ងៃទី១៩ ខែមករា ខាងមុខនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

តាមការបញ្ជាក់ពី Facebook បានឱ្យដឹងថា លោក Austin នឹងជួយការងារ Facebook ក្នុងការបង្កើតអង្គភាពថ្មីមួយដែល ទទួល បន្ទុក ផ្នែកច្បាប់ស៊ីវិល ដែលអង្គភាពនេះប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហា និងទំនាស់ផ្សេងៗពាក់ព័ន្ធផ្លូវច្បាប់។

លោក Roy Austin Jr. ត្រូវបានគេដឹងថា ជាមេធាវី និងអ្នកច្បាប់ ដែលមានបទពិសោធន៍ប្រមាណជាង ៣០ឆ្នាំ ជាពិសេសគឺបានបម្រើ ការងារនៅក្នុងនាយកដ្ឋានជាច្រើននៃរដ្ឋាបាលការិយាល័យប្រធានាធិបតីសហរដ្ឋអាមេរិក ដោយក្នុងនោះលោកក៏បានបង្កើតក្រុមការងារ ផ្នែក ច្បាប់មួយជាមួយនឹងលោកប៉ារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក៕