(បាងកក)៖ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្តមនាវី Chettha Jaipiem បានឱ្យដឹងថា កងទ័ពជើងទឹកច្រើនជាង ២០០នាក់ នៅលើនាវាដឹកយន្ដហោះចម្បាំង HTMS Chakri Naruebet ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅឯមន្ទីរពេទ្យមួយកន្លែង និងនៅក្នុងបន្ទាយនៃមូលដ្ឋាន Sattahip ក្នុងខេត្ត Chon Buri។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។

ការប្រកាសខាងលើរបស់លោក Chettha Jaipiem ធ្វើឡើងបន្ទាប់ពីកងទ័ពជើងទឹក ២នាក់ នៅលើនាវាផ្ទុកយន្ដហោះចម្បាំង Chakri Naruebet ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ក្រោយពួកគេបានចំណាយពេលកម្សាន្ត នៅ ឯបារមួយកន្លែង ក្នុងស្រុក Sattahip។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ២៤៩នាក់ ក្នុងនោះមាន២២៤នាក់ ជាករណីឆ្លងសហគមន៍។ បូក បញ្ចូលតួលេខថ្មីនេះ ធ្វើឱ្យថៃមានអ្នកឆ្លងសរុប ១០,៥៤៧នាក់ ក្នុងនោះស្លាប់ ៦៧នាក់ ជាសះស្បើយឡើងវិញ ៦,៥៦៦នាក់៕