(បាងកក)៖ នៅថ្ងៃអាទិត្យនេះប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន២៤៥ករណីថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងសហគម៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។

លោក ថាវីស៉ីន វីសានុយ៉ូធីន (Taweensin Visanuyothin) អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រប់ស្ថានការណ៍ COVID-19 របស់ថៃ បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មានរហូតដល់ ២២៤ករណីជាករណីឆ្លងនៅក្នុងស្រុកផ្ទាល់តែម្តង ខណៈដែល ២១ករណីទៀត គឺជាអ្នកដែលទើបធ្វើដំណើរ ត្រឡប់មកពីក្រៅប្រទេស។

គួរបញ្ជាក់ថា មកទល់ឥឡូវ ថៃបានរកឃើញករណីឆ្លងសរុប ១០,២៩៨ករណី ដោយក្នុងនោះមាន ៨,១៥៧ករណីជាករណីឆ្លងក្នុងសហគមន៍ និង ២,១៤១នាក់ជាករណីនាំចូល។ ហើយក្នុងចំណោមករណីឆ្លងសរុបទាំងអស់លើនោះទៀតសោត មាន ៦៧នាក់ស្លាប់ និង ៦,៤២៨នាកបានជាសះស្បើយឡើងវិញ៕